ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់

អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ 

(កំពង់ចាម) :នៅព្រឹកថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តរកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅឆ្នាំសិក្សា ២០២១-២០២២ សម្រាប់ខេត្តកំពង់ចាម។ ពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ អង្គការដៃគូរក្នុងវិស័យអប់រំ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការសំណេះសំណាលប្រកបដោយភាពកក់ក្តៅ និងភាពស្និទ្ធស្នាលបំផុត និងបានដាក់ចេញនូវគោលការណ៍ ចំនួន៨ ចំណុច ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។
គោលការណ៍ទាំង៨ចំណុច រួមមាន​៖​
ទី១ ត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ជា ពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយប្រកបដោយ សមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក គឺផ្នែកចំណេះដឹង ចំណេះធ្វើ ផ្នែកជំនាញបច្ចេកទេស ផ្នែកគុណធម៌ ចរិយាធម៌ និងសុខមាលភាព ដែលជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ជីវភាពរស់នៅពិតប្រាកដនៅក្នុងសង្គមជាតិយើង។

ទី២ ត្រូវពង្រឹង និងពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឱ្យចូលរៀន ជាពិសេសកុមារី កុមារជួបការលំបាក និងកុមារជនជាតិភាគតិច និង កុមារពិការឱ្យមានឱកាស និងមានសំណាងស្មើៗគ្នា បានចូលរៀនគ្រប់ៗគ្នានៅបឋមសិក្សា និងមធ្យម សិក្សា ដើម្បីឆ្ពោះទៅរកការអនុវត្តកាតព្វកិច្ចសិក្សា ០៩ឆ្នាំ ការអប់រំមូលដ្ឋានទាំងអស់គ្នា ពិសេសនៅ មត្តេយ្យសិក្សាឱ្យបានខ្ពស់ជាងនេះទៀត ។

ទី៣ ត្រូវពង្រីកសាលាកុមារមេត្រី ដែលកំពុងមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិឱ្យបាន គ្រប់ភូមិសិក្សា នៃសាលារៀនទូទាំងខេត្ត។

ទី៤ បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និង វាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះគ្រូឱ្យបានសមស្រប។
ទី៥ បន្តថែទាំកែលម្អ ជួសជុលអគារសិក្សា មូលដ្ឋានសម្ភារបរិក្ខារដែលមានស្រាប់ និងសាង សង់ថ្មីបន្ថែម ពិសេសគឺការរៀបចំបរិស្ថានសាលារៀន ថ្នាក់រៀន ឱ្យទៅជាទីកន្លែងមេត្រី សម្រាប់ សិស្សានុសិស្ស។

ទី៦ ចំពោះថវិកាកម្មវិធី សូមប្រើប្រាស់ថវិកានេះឱ្យចំទិស តម្លាភាព គណនេយ្យភាព និងចៀសវាងភាពអសកម្មផ្សេងៗ។

ទី៧ ពង្រឹង និងពង្រីកបន្ថែមទៀត ទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីប្រមូលធនធានជួយអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម យើងឱ្យ កាន់តែមានភាពរីកចម្រើនឈានឡើងមួយកម្រិតថែមទៀត។

ទី៨ សូមលោកនាយក លោកស្រីនាយិកា មាតា បិតា អាណាព្យាបាលទាំងអស់ ត្រូវតែខិតខំ អប់រំណែនាំដល់សិស្សានុសិស្ស និងកូនរបស់ខ្លួន ឱ្យគោរពវិន័យសាលា វិន័យគ្រួសារ និងច្បាប់របស់ សង្គមជាតិយើងឱ្យបានខ្ជាប់ខ្ជួន កុំឱ្យដើរលេងផ្តេសផ្តាស គេចសាលា មិនចូលផ្ទះ និងទៅប្រព្រឹត្តអំពើពាលាអវាសែជាដើម។ល។​ ៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.