ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

រដ្ឋមន្ត្រីព័ត៌មាន៖ អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ លើការផ្សព្វផ្សាយពីដំណើរការងារ ត្រៀមឆ្ពោះទៅព្រឹត្តការណ៍កីឡាស៉ីហ្គេម នាឆ្នាំ២០២៣

រដ្ឋមន្ត្រីព័ត៌មាន៖ អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ លើការផ្សព្វផ្សាយពីដំណើរការងារ ត្រៀមឆ្ពោះទៅព្រឹត្តការណ៍កីឡាស៉ីហ្គេម នាឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងថា ការចូលរួមរបស់សារព័ត៌មានទាំងអស់ គឺមានសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយ ពីដំណើរការងារត្រៀមឆ្ពោះទៅព្រឹត្តការណ៍ កីឡាស៉ីហ្គេម នាឆ្នាំ២០២៣ ហើយកិច្ចការថតផ្សព្វផ្សាយ ពីកីឡានេះដែរ ក្រសួងព័ត៌មាន បានបញ្ជូនគណៈប្រតិភូ និងក្រុមការងារបច្ចេកទេស ទៅធ្វើការដកស្រង់បទពិសោធន៍ រួចមកហើយនៅប្រទេសវៀតណាម កាលពីខែកន្លងមកនេះ ដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ កីឡាស៉ីហ្គេមលើកទី៣១។

លោក ខៀវ កាញារីទ្ធ ថ្លែងបែបនេះពេលលោក និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ក្នុងវេទិកាអ្នកសារព័ត៌មានក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (32th SEA GAMES) នៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងផងដែរថា «កាលពីមុនគេស្គាល់ប្រទេសកម្ពុជា តាមរយៈអង្គរវត្ត និង ប៉ុល ពត ប៉ុន្តែឥឡូវនេះសម្រាប់ព្រឹត្តការណ៍កីឡាស៉ីហ្គេម ក៏បានធ្វើឲ្យមានការផ្តាស់ប្តូរច្រើន តាមរយៈកីឡា ដែលបានចេញទៅប្រកួតនៅក្រៅប្រទេស នៅពេលកីឡាករ ម្នាក់ឈ្នះមេដាយមាស១ គឺប្រទេសជាតិទាំងមូលដែលឈ្នះ»។

លោករដ្ឋមន្រ្តី ក៏បានថ្លែងផងដែរថា ក្រៅពីថតជា វីដេអូ ទុកជាឯកសារ ក៏មានថតជា រូបសន្លឹក រូបហ្វិច ដែលទាមទារកម្លាំងច្រើន ក្នុងនោះក្រសួងព័ត៌មាន គ្រោងនឹងជ្រើសរើសយកកំលាំងស្មគ្រ័ចិត្ត ដែលជាយុវជនចូលចិត្តថតរូប ដើម្បីចូលរួមថត ក្នុងព្រឹត្តការណ៍កីឡាស៉ីហ្គេម។

ក្នុងវេទិកាអ្នកសារព័ត៌មានក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ និងគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ លោក ខៀវ កាញារីទ្ធ បានស្នើដល់ប្រពន្ធ័ផ្សាយ វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន ថតអ្នកដែលទទួលបានមេដាយ កាលពីការប្រកួតនៅប្រទេសវៀតណាម កាលពីពេលកន្លងមក ដើម្បីបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន និងថតកីឡាករដែលមានសក្តានុពល ឈានទៅយកមេដាយ ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងហ្វឹកហាត់ ថតពីសកម្មភាពរបស់គ្រូបង្វឹកជាដើម។ ដូច្នេះសម្រាប់ស៉ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្ហាញពីសក្តានុពលកីឡា បង្ហាញពីសន្តិភាពនៅកម្ពុជា និងបង្ហាញពីសក្តានុពលរីកចំរើន របស់សារព័ត៌មានកម្ពុជា ដែលមានយុវជនប្រកបដោយសក្តានុពល។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ CAMSOC បានជម្រាបជូនថា វេទិកាអ្នកសារព័ត៌មាន នាឱកាសនេះ មានការអញ្ជើញចូលរួមពី ពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយ និងអ្នកសរសេរព័ត៌មាន កីឡា និងប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្តចំនួន ៥ ដែលពាក់ពន្ធ័ព្រឹត្តការណ៍កីឡា ដើម្បីត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ទន្ទឹមនេះ ក៏ផ្តល់ឱកាសពង្រឹងទំនាក់ទំនង កិច្ចសហការ រវាងប្រពន្ធ័ផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ផ្សព្វផ្សាយកីឡាជាប្រវត្តិសាស្រ្ត របស់កម្ពុជា។ តាមរយៈនេះ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នឹងរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា ដល់អ្នកសារព័ត៌មាន អំពីកីឡាស៉ីហ្គេម និង និតិវិធី ក្បួនខ្នាតនៃការប្រកួតនីមួយៗផងដែរ។

នៅក្នុងឱកាសនោះក៏មានការធ្វើបទបង្ហាញស្តីពី កញ្ចប់ទស្សនកិច្ចពហុកីឡាដ្ឋានជាតិ មរតកតេជោ ដោយលោក ជួន ជ័យសត្យា ប្រធាននាយក ដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក នៃក្រសួងទេសចរណ៍។ ជាមួយគ្នានេះដែរ លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ បានធ្វើបទបង្ហាញស្តីពី សៀវភៅមគ្គុទេសក៍សម្រាប់ពហុកីឡាដ្ឋានជាតិមរតកតេជោ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញពីដំណើរការរៀបចំព្រឹត្តការណ៍កីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយបានស្នើដល់ប្រពន្ធ័ផ្សព្វផ្សាយ ឃ្លារសំខាន់ៗប្រើពេលបំផុសផ្សព្វផ្សាយ ឲ្យសាធារណជនបានដឹង និងត្រៀមខ្លួនចូលរួមទាំងអស់គ្នា ក្នុងព្រឹត្តការណ៍ប្រកួតកីឡាអាស៉ីអាគ្នេយ៍ SEA Games លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣។

លោកបណ្ឌិត ថោង ខុន បានលើកឡើងថា ព្រឹត្តការណ៍កីឡាស៉ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ គឺនៅសល់តែ ៣១៦ ថ្ងៃ ទៀតប៉ុណ្ណោះ មហាព្រឹត្តការណ៏កីឡាមួយ ដែលកម្ពុជាយើង រង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ នឹងឈានមកដល់។ ដូច្នេះលោកបណ្ឌិត ថោង ខុន បានស្នើដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក៏ដូចជាប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ផលិតជាស្ពតខ្លីៗ ដោយអោយពិធីករ ពិធីការិនី និយាយក្នុងកម្មវិធីរបស់ខ្លួន ដូចជា អបអរសាទរដំណើរឆ្ពោះទៅកីឡាស៉ីហ្គេម និង ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កីឡារស់ក្នុងសុខសន្តិភាព កម្ពុជាស្អាត ជាដើម ដើម្បីបំផុសអោយប្រជាជនកម្ពុជា ម្នាក់លេងកីឡាម្នាក់ ហើយរួមគ្នាឆ្ពោះទៅកីឡាស៉ីហ្គេម ប្រកបដោយភាពរីករាយ និងទទួលបានជោគជ័យ ដើម្បីបង្ហាញថាកម្ពុជា និងឲ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជា កាន់តែច្បាស់តាមរយៈកីឡានេះឯង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.