ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ញ៉ោមធម៌ខំតែទុកចិត្ត នាំទៅបើកលុយ មានអីកូនធម៌ដឹងចិ.ត្ត លេងមួយក្បាច់ដាក់ម្តាយធម៌ បើកដៃឲ្យក្មួយចូលទៅយកលុយអស់ជិត៤ម៉ឺនដុល្លា ពេលនេះអស់លក្ខណ៏ហើយ

ញ៉ោមធម៌ខំតែទុកចិត្ត នាំទៅបើកលុយ មានអីកូនធម៌ដឹងចិ.ត្ត លេងមួយក្បាច់ដាក់ម្តាយធម៌ បើកដៃឲ្យក្មួយចូលទៅយកលុយអស់ជិត៤ម៉ឺនដុល្លា ពេលនេះអស់លក្ខណ៏ហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ញ៉ោមធម៌ខំតែទុកចិត្ត នាំទៅបើកលុយ មានអីកូនធម៌ដឹងចិ.ត្ត លេងមួយក្បាច់ដាក់ម្តាយធម៌ បើកដៃឲ្យក្មួយចូលទៅយកលុយអស់ជិត៤ម៉ឺនដុល្លា ពេលនេះអស់លក្ខណ៏ហើយ

ភ្នំពេញ៖ កាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២បុរសពីរនាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនទៅកាន់តុលាការដោយជាប់ពាក់ព័ន្ធនឹងករណីលួចលុយម៉ែធម៌ជាងបីម៉ឺនដុល្លារដែលទើបបើកចេញពីធនាគារ។ជនសង្ស័យទី១.ឈ្មោះ រៀម សុខា រស់នៅវត្តស្ទឹងមានជ័យពេលចាប់ខ្លួនសមត្ថកិច្ចបាន ដកហូតប្រាក់ចំនួន២១ .០០០ដុល្លារជារបស់ជនរងគ្រោះនិងជនសង្ស័យទី២.ឈ្មោះ ហោ សំអុលជាក្មួយរបស់ រៀម សុខាពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបានប្រាក់ចំនួន ១៥.៧៥០ដុល្លារ ជារបស់ជនរងគ្រោះ ។

ពាក់ព័ន្ធករណីលួចប្រាក់នេះ បើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុក សាខន ភេទស្រី បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ រៀម សុខា និងឈ្មោះ ហោ សំអុល បានលួចប្រាក់របស់ខ្លួនចំនួន៣៦. ៧៥០ដុល្លារ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។បន្ទាប់មកសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនឈ្មោះរៀមសុខានៅផ្ទះកើតហេតុតែម្ដងហើយដកហូតលុយបានចំនួន២១.០០០ដុល្លារ។តាមចម្លើយសារភាពរបស់ឈ្មោះរៀមសុខាសមត្ថកិច្ចបានបន្តទៅចាប់ខ្លួនឈ្មោះហោសំអុលនៅភូមិឈ្នះជ័យស្រុកព្រះស្ដេចខេត្តព្រៃវែងហើយដកហូតលុយមកវិញចំនួន១៥.៧៥០ ដុល្លារ ។

ឈ្មោះរៀមសុខាបានឆ្លើយសារភាពថាខ្លួនបានស្គាល់លោកស្រីអ៊ុកសាខននិងប្ដីដែលរស់នៅប្រទេសបារាំងក្នុងពេលដែលខ្លួនបានទៅសូត្រមន្តកាលខ្លួននៅជាសង្ឃ ហើយក៏បានរាប់អានគ្នាជាកូនធម៌ ម៉ែធម៌រហូតមកហើយកាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២ម៉ែធម៌បានប្រើខ្លួនឱ្យទៅបើកលុយពីធនាគារចំនួន៣៦.៧៥០ដុល្លារដែលផ្ញើពីបរទេសមកឱ្យ។

ពេលមកដល់ផ្ទះក៏រាប់លុយជាមួយម៉ែធម៌ទុកដាក់រួចក៏ចេញដំណើរទៅខេត្តកំពង់ស្ពឺយកកាតវ៉ាក់សាំងហើយខ្លួនចាក់សោទ្វារមុខ មិនចាក់សោទ្វារក្រោយទេ ហើយក្នុងពេលរាប់លុយនោះខ្លួនបានថតរូបភាពកន្លែងទុកលុយបន្ទប់និងផ្លូវចូលខាងក្រោយផ្ញើឱ្យឈ្មោះហោសំអុលដើម្បីចូលលួច។លុះដល់ពេលល្ងាចត្រឡប់មកវិញឈ្មោះហោសំអុលបានទូរស័ព្ទប្រាប់ថា លួចបានជោគជ័យហើយ ។ បន្ទាប់មកខ្លួនបានទៅជួបហោ សំអុលដកយកប្រាក់២១.០០០ដុល្លារ នៅសល់ប៉ុន្មានប្រគល់ឱ្យហោសំអុលហើយក៏បែកផ្លូវគ្នាទៅលុះដល់ថ្ងៃទី១៨ខែមិថុនាក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.