ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ម៉ូតូ​៣​គ្រឿង​បើក​ល្បឿន​លឿន​ជ្រែង​បុក​គ្នា រង​របួសធ្ងន់​និង​ស្រាល​៥​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន​ដឹក​ចូល​ពេទ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ បើក​របរ​ម៉ូតូ​៣​គ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រែង​គ្នា បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​និង​អ្នករួមដំណើរ បុរស​ស្ត្រី​៥​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ត្រូវបាន​  អ្នកភូមិ​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​តំណាងរាស្ត្រ​មណ្ឌុល​ខេត្ត​ប៉ៃលិន​មក​ដឹកប​ញ្ជូ​នទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ភ្លាមៗ​ៗ​។​

​តាម​សមត្ថកិច្ច​នគរបាល​ច​រាចរ​បានឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ង​ម៉ោង​១៨​និង​១៧​នាទី​ល្ងាច​ថ្ងៃទី​១៦
​ខែ​មិថុនា​ឆ្នាំ​២០១៧,​ដោយសារ​ម៉ូតូៗ​ម៉ូតូ​៣​គ្រឿង​បើក​ជ្រែង​គ្នា​នៅ​បណ្ដោយ​ផ្លូវជាតិ​៥៧​ចំណុច​ភូមិ​អូរ​រអិល   ឃំ​ុ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​បាន​បន្តថា អ្នកបើកបរ​ម៉ូតូ​ទី​១ ឈ្មោះ​ភាង ស្រីនិត ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​រងរបួស​ធ្ងន់​បែកក្បាល​) (​បើកបរ​ម៉ូតូ​ម៉ាក​Dream គ្មាន​ផ្លាកលេខ ខូចខាត​ស្រាល ។ អ្នករួមដំណើរ ឈ្មោះ​ឆែម ឃីម  ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃំ​ុ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន របួសធ្ងន់​។

​អ្នកបើកបរ​ម៉ូតូ​ទី​២​ឈ្មោះ​សោម ភារុំ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ​ធ្វើ​ចំការ រស់នៅ​ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ទួល​ល្វា ក្រុង​/​ខេត្ត​ប៉ៃលិ ((​របួសធ្ងន់​)(​បើកបរ​ម៉ូតូ​ម៉ាក​HONDA Dream ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ បាត់ដំបង 1A-9469 ខូចខាត​ស្រាល​។​អ្នករួមដំណើ​ឈ្មោះ​ភូ​ន ភី ភេទ ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុង​/​ខេត្ត​ប៉ៃលិន របួសស្រាល ។​

​អ្នកបើកបរ​ម៉ូតូ​ទី​៣​ឈ្មោះ​រិទ្ធ ថា​ន ភេទ​ប្រស អាយុ​២០​ឆ្នាំ​ធ្វើ​ចំការ រស់នៅ​ភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុង​/​ខេត្ត​ប៉ៃលិន របួសស្រាល​។​បើកបរ​ម៉ូតូ​ម៉ាក​HONDA Dream ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ប៉ៃលិន 1A-0865 ខូចខាត​ធ្ងន់​។​ហេតុការណ៍​នេះ​បណ្តាល​មក​ពី​ម៉ូតូ​បុក​ម៉ូតូៗ ៣​គ្រឿង ៕

​តាម​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា   នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​ម៉ូតូ​៣​គ្រឿង​បើកបរ​ស្រប​ទិស​ដៅ​គ្នា​ពី​លិច​ទៅ​កើត ក្នុងចំណោម​ ម៉ូតូ​៣​គ្រឿង​មាន​ម៉ូតូ​មួយ​គ្រឿង​អត់​មាន​ភ្លើង​បើកបរ​នៅ​ពីមុខ ស្រាប់តែ​កំពង់ធ្វើដំណើរ​ស្រប​ទិស​គ្នា ស្រាប់តែ​មាន​ម៉ូតូ​នៅ​ខាងក្រោយ​គេ​ក៏​បើក​ជ្រែង​ទៅ​ មុខ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​ខាងមុខ ដែល​អត់​ភ្លើង​នោះ បណ្ដាលឱ្យ​ដួល​រះ​ទាំង​៣​គ្រឿង បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​ទាំង​៣​នាក់​និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​និង​ស្រាល​ទាំង​៥​នាក់ ក្រោយមក​ត្រូវបាន​អ្នកភូមិ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​តំណាងរាស្ត្រ​មណ្ឌុល​ខេត្ត​ប៉ៃលិន​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន​តែម្ដង​។

​ចំណែក​ម៉ូតូ​ទាំង​៣​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដឹកយក​ទៅ​រក្សា​ទុក្ខ រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕
​ស សារ៉េត​ហៅ​សារឿ​ន​

​

 

img20170617r (1) img20170617r (2) img20170617r (3)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.