ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

កម្លាំងនគរបាល ចាប់ខ្លួនបេក្ខជនមេឃុំចំណារលើ ស្រុកស្ទោង តាមដីការបស់តុលាការខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសប្លន់

កម្លាំងនគរបាល ចាប់ខ្លួនបេក្ខជនមេឃុំចំណារលើ ស្រុកស្ទោង តាមដីការបស់តុលាការខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសប្លន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងនគរបាល ចាប់ខ្លួនបេក្ខជនមេឃុំចំណារលើ ស្រុកស្ទោង តាមដីការបស់តុលាការខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសប្លន់

កំពង់ធំ)៖ លោក ញឹម សារ៉ុម បេក្ខជនដែលទើបជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធបទល្មើសប្លន់កាលពី២០ឆ្នាំមុន កាលពីឆ្នាំ២០០២។

ក្នុងដីកាបង្គាប់ដោយចាប់ខ្លួនរបស់លោក ស៉ិត វណ្ណៈ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកំពង់ធំ ដែលចេញកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ បានបញ្ជាក់ថា ឈ្មោះ ឌុក សារ៉ុម ហៅ ញឹម សារ៉ុម ហៅ ឌុប វ៉ាន់ ហៅ ឌុប រ៉ុម ត្រូវបានចោទប្រកាន់ពីបទ «ប្លន់» ប្រព្រឹត្តនៅភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២។

ជាមួយនឹងការចាប់ខ្លួនជនជាប់ចោទរូបនេះ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ «កម្លាំងនគរបាលរបស់លោក ពិតបានចាប់ខ្លួនជនជាប់ចោទរូបនេះប្រាកដមែន ដោយអនុវត្តតាមដីកាបញ្ជាឱ្យចាប់ខ្លួនរបស់លោក ស៉ិត វណ្ណៈ ចៅក្រមស៊ើបសាលាដំបូងខេត្តកំពង់ធំ» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំមីនា ឆ្នាំ២០១២ ក្រោមបទចោទប្រកាន់ពីបទប្លន់ តាមមាត្រាបញ្ញាតិ មាត្រា៦ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ ប្រព្រឹត្តនៅភូមិជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនជាប់ចោទរូបនេះរួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗចំនួន៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសប្ល់ន់នេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នេះជាការអនុវត្តដីកាបញ្ជាឱ្យចាប់ខ្លួនដែលនៅសេសសល់របស់តុលាការខេត្តកំពង់ធំ ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសផ្សេងៗរបស់ជនជាប់ចោទ ក៏ដូចជាមុខសញ្ញាប្រព្រឹត្តបទល្មើសកាលពី ពេលកន្លងទៅ ដែលមិនទាន់ត្រូវចាប់ខ្លួននោះ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានបញ្ជាផងដែរថា ក្រោយពេលចាប់ខ្លួន និងពេលបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្ត មន្ត្រីជំនាញរបស់លោកបានអានសាលក្រមរបស់តុលាការ នៅចំពោះមុខជនជាប់ចោទ ហើយរូបគេក៏ទទួលស្គាល់ ពីការប្រព្រឹត្តបទល្មើសកាលពីឆ្នាំ២០០២ កន្លងទៅផងដែរ។

ជនជាប់ចោទ ញឹម សារ៉ុម ត្រូវបានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.