ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងណែនាំឲ្យពលរដ្ឋឲ្យប្រយ័ត្នជំងឺគ្រុនឈាម ក្រោយផ្ទុះឡើងគួរឲ្យបារម្ភ, ដើមឆ្នាំ២០២២ កើតមាន១៣៤៤ករណី កើនជាង១០០ភាគរយ

រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងណែនាំឲ្យពលរដ្ឋឲ្យប្រយ័ត្នជំងឺគ្រុនឈាម ក្រោយផ្ទុះឡើងគួរឲ្យបារម្ភ, ដើមឆ្នាំ២០២២ កើតមាន១៣៤៤ករណី កើនជាង១០០ភាគរយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានណែនាំដល់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យធ្វើអនាម័យ បោសសំអាត និងរក្សាទុកសំបកកង់ឡាន ម៉ូតូ ចាស់ៗ ឱ្យបានត្រឹមត្រូវ នៅតាមអាជីវកម្មលក់សំបកកង់រថយន្ត នៅយានដ្ឋានជួសជុលរថយន្ត ដើម្បីលុបបំបាត់ជម្រកមូសខ្លា ក្រោយក្រសួងសុខាភិបាលជូនដំណឹងពីការកើនឡើងជាង១០០%នៃជំងឺគ្រុនឈាម។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា ជំងឺគ្រុនឈាមក្នុងកំឡុង២២សប្តាហ៍នាដើម ឆ្នាំ២០២២នេះ កើតឡើងចំនួន ១៣៤៤ករណី ក្នុងនោះស្លាប់ចំនួន៣ករណី។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ករណីជំងឺគ្រុនឈាមបានកើនឡើងជាង១០០%បើធៀបនិងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា។

បើតាមរដ្ឋបាលខេត្ត លទ្ធផលការអង្កេតបាណកសាស្ត្ររួមផ្សំកត្តាអាកាសធាតុដែលកំណើនទឹកភ្លៀងក្នុងកំឡុងពេលដើមឆ្នាំនេះ ករណីជំងឺគ្រុនឈាមនឹងប្រឈមការកើនឡើងខ្លាំងក្នុងរដូវវស្សានេះនៅតាមភូមិឃុំសង្កាត់ និងទីប្រជុំជន នៃបណ្តាខេត្តមួយចំនួន ជាពិសេសដែលមានការកសាងអគារ (ការដ្ឋានសំណង់) និងមានប្រជាជនរស់នៅច្រើនកុះករ។

សត្វមូសខ្លាចូលចិត្តពងបង្កបង្កើតកូនចៅនៅក្នុងសំបកកង់ឡាន-ម៉ូតូចាស់ៗ១១ដងច្រើនជាវត្ថុដាក់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗ។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អាជីវករ និងម្ចាស់អាជីវកម្មទាំងអស់ ដែលប្រកបរបរពាក់ព័ន្ធនិងសំបកកង់ឡាន-ម៉ូតូគ្រប់ប្រភេទ ឱ្យធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះ មានសុវត្ថិភាពចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកចោលពាស់វាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុតដែលអំណោយផល ដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។

ទន្ទឹមនិងការណែនាំនេះ រដ្ឋបាលខេត្ត ក៏បានបង្ហាញពីការទុកដាក់កង់ឡានម៉ូតូ ឱ្យមានសុវត្ថិភាពផងដែរដោយដាក់គរត្រួតលើគ្នា គ្របដោយបន្ទះក្តាជិត ឬស្បៃមុងឬចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់នៅក្រោមដំបូលដើម្បីកុំឱ្យដក់ទឹក ដែលបង្កជាប្រភពកើតនិងជម្រកមូសខ្លា។

ក្រោយមានការណែនាំនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សង្ឃឹម និងជឿជាក់ថា បងប្អូនអាជីវករម្ចាស់អាជីវកម្មនិងចូលរួមអនុវត្តដើម្បីខេត្តកំពង់ស្ពឺគ្មានជំងឺគ្រុនឈាម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.