ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់រង្វាន់ជ័យលាភីជូន បេក្ខជនបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀងបុរាណ-សម័យពានរង្វាន់ «អរគុណសន្តិភាព» អបអរសាទរខួបទី៤៥ ដំណើរទៅរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់រង្វាន់ជ័យលាភីជូន បេក្ខជនបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀងបុរាណ-សម័យពានរង្វាន់ «អរគុណសន្តិភាព» អបអរសាទរខួបទី៤៥ ដំណើរទៅរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីពិធីបិទ និងប្រគល់ពានរង្វាន់ជ័យលាភី កម្មវិធីប្រឡងចម្រៀងបុរាណ-សម័យពានរង្វាន់ «អរគុណសន្តិភាព» អបអរសាទរខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ វគ្គផ្តាច់ព្រ័ត្រ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

កម្មវិធីនេះរៀបចំឡើងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រោមការឧបត្ថម្ភពីអាវុធហត្ថលើផ្ទៃប្រទេស និងសប្បុរសជន។ នៅក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អាវុធហត្ថលើផ្ទៃប្រទេស និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ នៅសាលចតុមុខ រាជធានីភ្នំពេញ។

ក្រោយប្រឡងចប់ និងមានការសម្រេចពីគណៈកម្មការនោះ កម្មវិធីបានរកឃើញបេក្ខជនបេក្ខនារី ដែលត្រូវទទួលពានរង្វាន់រួមមាន៖

ទី១៖ បេក្ខនារី នៅ សៀងហៃ មកពីខេត្តកំពត ជាប់លេខ ១ ទទួលបានថវិកា ៤៥ លានរៀល
ទី២៖ បេក្ខជន ព្រឿង ប៊ុនរ៉ា មកពីខេត្តបាត់ដំបង ជាប់លេខ ២ ទទួលបានថវិកា ២០ លានរៀល
ទី៣៖ បេក្ខជន ស៊ិន សិលា មកពីខេត្តកំពង់ចាម ជាប់លេខ ៣ ទទួលបានថវិកា ១២ លានរៀល។ ដោយឡែកបេក្ខជន បេក្ខនារី ៤ រូបទៀតដែលមិនបានជាប់ចំណាត់ថ្នាក់ ក៏ម្នាក់ៗទទួលបាន ៤ លានរៀលផងដែរ។

សូមជម្រាបថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបម្រើការកម្សាន្ត សប្បាយដល់ទូរទស្សនិកជន និងការរំលឹកនឹកដល់គុណូបការៈរបស់សម្តេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុន ដឹកនាំ តស៊ូ រំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ និងដឹកនាំប្រទេសជាតិឲ្យមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.