សមត្ថកិច្ចចរាចរណ៍ នឹងធ្វើការលើកលែងការផាកពិន័យចំពោះបទល្មើសចរាចណ៍រថយន្ត និងម៉ូតូ លើចំណុចមួយចំនួន ដោយគ្រាន់តែធ្វើការអប់រំជំនួសវិញ ដូចជាបទល្មើមិនគោរពភ្លើងសញ្ញាចរាចរណ៍ មិនពាក់ខ្សែក្រាវ៉ាត់ និងនិយាយទូរសព្ទក្នុងពេលកំពុងបើកបរជាដើម។ នេះបើយោងតាមការឱ្យដឹងពី លោកលោកវរសេនីយ៍ទោ ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចណ៍ផ្លូវគោក នៃនាយកដ្ឋាននគរបាលចរាចណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តាមរយៈសារសម្លេងដែលទទួលបាននៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
ការផាកពិន័យចំពោះរថយន្ត យោងតាមអង្គប្រជុំថ្ងៃទី១៧ គឺបានសម្រេចការផាកពិន័យចំពោះរថយន្តកាលពីមុន៩ចំណុច ឥលូវសល់តែ៤ចំណុច ៥ចំណុចទៀតត្រឹមតែអប់រំបានហេីយ។ចំពោះម៉ូតូ ៧ចំណុច អប់រំ៤ចំណុច ផាកពិន័យ៣ចំណុច
+រថយន្ត
ការអប់រំមាន៥ចំណុច៖
១.មិនគោរពភ្លេីងផ្លាក
២.ល្មេីសបទជែង
៣.មិនពាក់ខ្សែរក្រវ៉ាត់
៤.ដឹកលេីសចំណុះ
៥.ប្រេីប្រាស់ទូរសព្ទ
ការផាកពិន័យមាន៤ចំណុច៖
១.ល្មេីសល្បឿនកំណត់
២.បេីកបរក្នុងស្ថានភាពស្រវឹង
៣.គ្មានបណ្ណបេីកបរ
៤.អត់ផ្លាកលេខអត់បណ្ណសម្គាល់។
៧ចំណុច អប់រំ៤ចំណុច ផាកពិន័យ៣ចំណុច
+ម៉ូតូ
ការផាកពិន័យចំពោះម៉ូតូ
១.មិនពាក់មួកសុវត្ថិភាព(ធ្វេីការអប់រំបេីសិនគ្មានលុយបង់)
២.បេីកបរក្នុងស្ថានភាពស្រវឹង
៣.គ្មានផ្លាកលេខ
ការអប់រំចំពោះម៉ូតូ
១.មិនគោរពភ្លេីងសញ្ញា ផ្លាកសញ្ញា
២.ការល្មេីសបទការជែង
៣.ប្រេីប្រាស់ទូរសព្ទដៃ
៤.គ្មានកញ្ចក់ឆ្លុះមេីលក្រោយ។




