ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផ្សព្វផ្សាយ​ផែនការ​ប្រត្តិបត្តិការ និង​ប្រគល់​សម្ភារៈ​បរិក្ខា ត្រៀម​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​!

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផ្សព្វផ្សាយ​ផែនការ​ប្រត្តិបត្តិការ និង​ប្រគល់​សម្ភារៈ​បរិក្ខា ត្រៀម​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ត្រួតពិនិត្យ ផ្សព្វផ្សាយ​ផែនការ និង​ប្រគល់​សម្ភារៈ​បរិក្ខា ត្រៀម​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១-២២ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍ថា ដោយ​អនុវត្ត​តាម​ការណែនាំ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ នៃ​គណៈកម្មការ ADMM ២០២២ នាយ នាយរង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់បំផុត ក្នុង​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​គណៈប្រតិភូ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នាពេល​ខាងមុខ​នេះ​ឲ្យបាន​ល្អ ហើយ​នៅ​ថ្ងៃនេះ​លោក​សូម​បំពាក់​ជូន នូវ​សម្ភារៈ បរិក្ខា​ថ្មី​បន្ថែម រួម​មាន​អាវ​ចាំង​ពន្លឺ ខ្សែក្រវ៉ាត់ ស្បែកជើង មួក​ប៉េ​រ៉េ មួក​ម៉ូតូ ជូន​ដល់​បងប្អូន ដើម្បី​ត្រៀម​ប្រើប្រាស់​ក្នុង​បេសកកម្ម​របស់​ខ្លួន ឲ្យមាន​ការឯកភាព​គ្នា ប្រកប​ដោយ​វិន័យ​សណ្តាប់ធ្នាប់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.