ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​លើ​ផ្លូវដែក​សង្ស័យ​រថភ្លើង​បុក​ក្នុងពេល​អធ្រាត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សព​បុរស​វ័យ​កណ្តាល​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​លើ​ផ្លូវដែក​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ស្ថិត​ចំណុច​ផ្លូវ​រថភ្លើង​ក្បែរ​ផ្លូវបំបែក​ច្រកចូល​វត្ត​អណ្តូង​ព្រេង ក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត​។​សាកសព​បុរស​រងគ្រោះ​មាន​ស្នាម​របួស​ដាច់​ដៃ​ឆ្វេង​ម្ខាង​សង្ស័យ​ត្រូវ​រថភ្លើង​បុក​បណ្តាលឲ្យ​ស្លាប់​តាំងពី​ពេល​យប់​មក​ម្លេះ​។​

​បើ​តាម​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ជនរងគ្រោះ​អាច​ស្លាប់​ក្នុង​ចន្លោះ​ម៉ោង​៣​ទៀប​ភឺ្ល ថ្ងៃទី​១២​ខែមិថុនា ឆ្នាំ​២០១៧ ដោយ​សង្ស័យ​ស្រវឹងស្រា​រហូត​ភ្លេច​ភ្លាំងស្មារតី ហើយ​ទៅ​អង្គុយបត់ជើង​លើ​ផ្លូវដែក ចៃដន្យ​រថភ្លើង​បើក​មក​មើល​មិនឃើញ​ទើប​បុក​ស្លាប់​បែបនេះ​តែ​ម្តង​ទៅ​។​គេ​អះអាង​បែបនេះ​ព្រោះ​កាលពី​យប់​នោះ​មាន​រថភ្លើង​បើក​មកពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ លុះ​ព្រឹក​ឡើង​ទើប​មាន​គេ​ប្រទះឃើញ​សព ហើយ​បង្ក​ភាព​ភ្ញាក់ផ្អើល​តែម្តង​។​

​ចំពោះ​ករណី​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ កន សារឿ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​បុរស​ពោះម៉ាយ មាន​ទីលំនៅ​ក្បែរ ទីតាំង​កើតហេតុ​ខាងលើ ហើយ​ការស្លាប់​នេះ​សង្ស័យ​ត្រូវ​រទេះភ្លើង​បើក​កិន​កាល​ពី​យប់មិញ​នេះ ព្រោះ​នៅ​ក្បែរ​កន្លែងកើតហេតុ​មាន​លាមក ហើយ​បុរស​រងគ្រោះ​ពេល​ស្លាប់​ក៏​មិនទាន់​បាន​លើក​ខោ​នៅឡើយ​ផង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ដែលមាន​សោកនាដកម្ម​នៅលើ​ផ្លូវ​ដែក​នេះ ពិតជា​រឿង​មួយ​ដែល​បាន​កើតឡើង​ដោយ​ចៃដន្យ ប៉ុន្តែ​កន្លងមក​បែរជា​ធ្លាប់​លេចឮ​មាន​ករណី​នេះ​កើតឡើង​បន្តបន្ទាប់​ផង​ដែរ​។​ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​ក្បែរ​ផ្លូវ​រថភ្លើង​សូម​បង្កា​ភាព​ប្រុងប្រយ័ត្ន​បំផុត ជៀសវាង​កុំប្រថុុយប្រថាន​ឬ​ទៅ​អង្គុយ​លម្ហែ​នៅលើ​ផ្លូវ​ដែក​នេះ​ឲ្យសោះ ព្រោះ​រថភ្លើង​គ្មាន​គន្លង​ផ្លូវ​ណា​អាច​គេច​ពី​យើង​បាន​ឡើយ​។​

​បច្ចុប្បន្ន សព​បុរស​រងគ្រោះ​ត្រូវបាន​សាច់ញាតិ​កំពុង​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ណា​រិទ្ធ​
​

 

img20170613a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.