ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

ឯកឧត្តម នួន ផា​រ័ត្ន ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ទទួល​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​បរិក្ខា​ប្រឆាំង​កូវី​ដ​-១៩ ដែល​ជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី តាមរយៈ​ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា​

ឯកឧត្តម នួន ផា​រ័ត្ន ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ទទួល​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​បរិក្ខា​ប្រឆាំង​កូវី​ដ​-១៩ ដែល​ជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី តាមរយៈ​ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម នួន ផា​រ័ត្ន ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទទួល គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​បរិក្ខា​ប្រឆាំង​កូវី​ដ​-១៩ ដែល​ជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី តាមរយៈ​ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា​។

​ឯកឧត្តម នួន ផា​រ័ត្ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដ៏​ចាំបាច់​ទាំងអស់នេះ សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩ ។

​លោក ហ៊ុត កុសល តំណាង​ឲ្យ​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ នាំយក​នូវ​អំណោយ​រួមមាន ៖
​អង្ករ​ចំនួន ៥ តោន មី​ចំនួន ២៥០ កេស ត្រីខ​ចំនួន ២៥០ យួរ Covid-19 Test Kits ចំនួន ១,៥០០ និង​ថវិកា​ចំនួន ១០ លាន​រៀល ប្រគល់ជូន​ឯកឧត្តម ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ។​

​ក្នុងនាម​តំណាង​ឲ្យ​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា លោក ហ៊ុត កុសល សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ឯកឧត្តម នួន ផា​រ័ត្ន ប្រធាន​យុវជន​គណបក្ស រាជធានី​ភ្នំពេញ និង​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ នា​ពេលកន្លងមក ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.