ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​ម៉ូតូ​ខ្នាត​យក្ស​បុក​ស្លាប់​ខណៈ​ដើរ​ឆ្លងផ្លូវ​ពេលយប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈពេល​ដើរ​ឆ្លងផ្លូវ ក៏​ត្រូវ​ម៉ូតូ​ខ្នាត​យក្ស​បោះពួយ​ទៅបុក​ពីក្រោយ​យ៉ាង​ពេញទំហឹង កាលពី​យប់​ថ្ងៃ​ទី​១១​ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​២០​និង​១៥​នាទី​យប់ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ត្រង់​ចំណុច​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ការអះអាង​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​និយាយថា មុន​ពេល​ជួប​គ្រោះថ្នាក់ គេ​ឃើញ​ស្ត្រី​រងគ្រោះ​ដើរ​ឆ្លងផ្លូវ​ពីឆ្វេង​មក​ស្តាំ ហើយ​ធ្វើ​ដំណើរ​តាម​ចិញ្ចើម​ផ្លូវ​ពី​កើត​ទៅ​លិច ចៃដន្យ​ស្រាប់តែ​មាន​ម៉ូតូ​ខ្នាត​ធំ​មួយ​គ្រឿង​បោះពួយ​ក្នុង​ល្បឿន​ដូច​ព្យុះសង្ឃរា​ក្នុងទិសដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច ក៏​ជ្រុល​ទៅបុក​ស្ត្រី​រងគ្រោះ​ពីក្រោយ​យ៉ា​ពេញទំហឹង បណ្តាលឲ្យ​ស្ត្រី​រងគ្រោះ​បើុង ខ្ទាត​ជាច្រើន​ម៉ែត្រ ហើយ​ស្ត្រី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្នុងស្ថានភាព​បាក់ដៃ បាក់​ជើង​យ៉ាងតំណំ​ផងដែរ​។​សាក្សី​ដដែល​បានបញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ​អ្នក​ជិះ​ម៉ូតូ​បង្កហេតុ​ក៏​រងរបួស​ដែរ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ក្នុង​តំបន់​មក​អន្តរាគមន៍​ដើម្បី​បញ្ជូន​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ​។​

​ដោយ​ស្រង់​សំដី​ពី​ប៉ូលិស​ចរាចរណ៍​ដែល​កំពុង​វាស់វែង​បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​ដែល​ម៉ូតូ​បុក​ស្លាប់​ខាងលើ​គឺជា​ស្ត្រី​ម៉េ​ម៉ា​យ​ទីទ័លក្រ ឈ្មោះ ផូង ចេង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ដោយឡែក​ម៉ូតូ​បង្កហេតុ​ជា​ប្រភេទ​ម៉ូតូ​ធំ ម៉ាក​Duke ពាក់​ស្លាក​លេខ ភ្នំពេញ 1GJ-4462 បើកបរ​ដោយ​ឈ្មោះ សុខ ណូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ថ្ម ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅកាន់​លំនៅដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​អ្នក​ជិះ​ម៉ូតូ​បង្កហេតុ ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​។​ចំពោះ​ម៉ូតូ​ដែល​បង្ក​គ្រោះថ្នាក់​នេះ សមត្ថកិច្ច​ក៏​បាន​នាំយក​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ភាគី​ទាំងសងខាង​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕
​ណា​រិទ្ធ​
​

 

img20170612ret3-(2) img20170612ret3-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.