ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

“គ្មានការលេីកលែងជាដាច់ខាត​ ចំពោះអ្នកចរាចរណ៍​ ជួញដូរ​ ប្រេីប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់”

“គ្មានការលេីកលែងជាដាច់ខាត​ ចំពោះអ្នកចរាចរណ៍​ ជួញដូរ​ ប្រេីប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដោយផ្អែកតាមសភាពការក្រោយការបោះឆ្នោត មានករណីបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ការបង្ករបួសស្នាម និងក្មេងទំនើង នៅក្នុងក្រុងព្រះសីហនុ រហូតដល់សមត្ថកិច្ច បានទទួលរងរបួសស្នាមក្នុងពេលកំពុងប្រតិបត្តិការបង្រ្កាប។ សភាពការណ៍មានការប្រែប្រួលបែបនេះ ហើយ ទើបតម្រូវឱ្យមានកិច្ចប្រជុំបន្ទាន់ដើម្បីដាក់ចេញវិធានការគ្រប់គ្រងសភាពការណ៍ឡើងវិញ។

ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា ការធ្វើចរាចរណ៍ លក់ដូរ និងបញ្ចេញអាវុធដោយខុសច្បាប់ ទាមទារឱ្យយើងធ្វើការស្រាវជ្រាវរកប្រភពដើម ដើម្បីឈានទៅបង្ក្រាបបានទាន់ពេលវេលា។ ឯកឧត្តមក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា យេីងគ្មានការលេីកលែងជាដាច់ខាត​ ចំពោះអ្នកចរាចរណ៍​ ជួញដូរ​ ប្រេីប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់។

ចំពោះមុខ ឯកឧត្តមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងវិធានការដូចខាងក្រោម៖

១-គណៈបញ្ជាការក្រុងស្រុក ត្រូវរៀបចំគោលដៅបង្កើនត្រួតពិនិត្យអាវុធ ចល័តគោលដៅ និងពេលវេលា ដើម្បីទប់ស្កាត់ការនាំចូលអាវុធពីខាងក្រៅ (មិនឱ្យដាក់ប៉ុស្តិ៍ជាដាច់ខាត)។
២-ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បន្តការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្រុងព្រះសីហនុ និងល្បាតជាប្រចាំ ដោយពាក់អាវការពារខ្លួនជៀសវាងគ្រោះថ្នាក់។
៣-ពង្រឹងការត្រួតពិនិត្យអាវុធ បើជួបករណីអាវុធដែលមិនមានលិខិតស្នាមគ្រប់គ្រាន់តាមគោលការណ៍នៃការគ្រប់គ្រងអាវុធ គឺត្រូវយកមកសួរនាំឱ្យបានច្បាស់លាស់។
៤-បន្តអនុវត្តចំពោះទីតាំងណាដែលកើតមានការប្រើប្រាស់អាវុធ ហើយសមត្ថកិច្ចបង្រ្កាបបាននៅទីតាំងនោះ គឺត្រូវអនុវត្តវិធានការរដ្ឋបាលឆែកឆេរ និងត្រួតពិនិត្យទីតាំងនោះទាំងអស់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.