ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​កន្លែង​ជីក​កកាយ​ដីភ្នំ ខណ​:​ក្រុម​ឈ្មួញ​នាំគ្នា​ជីក​កកាយ​យ៉ាង​គគ្រឹកគគ្រេង និង​ព្រមាន​ចាត់ការ​ចំពោះ​ជន​រំលោភ​យក​ដី​ចំណី​ភ្នំ និង​ដីភ្នំ​ធ្វើ​ជា​កម្មសិទិ្ធ​ផ្ទាល់ខ្លួន​

អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​កន្លែង​ជីក​កកាយ​ដីភ្នំ ខណ​:​ក្រុម​ឈ្មួញ​នាំគ្នា​ជីក​កកាយ​យ៉ាង​គគ្រឹកគគ្រេង និង​ព្រមាន​ចាត់ការ​ចំពោះ​ជន​រំលោភ​យក​ដី​ចំណី​ភ្នំ និង​ដីភ្នំ​ធ្វើ​ជា​កម្មសិទិ្ធ​ផ្ទាល់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​សង្កេត​ឃើញ​ដី​ភ្នំ​ជាច្រើន​កន្លែង ត្រូវបាន​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ទៅ​ជីក​កកាយ​ដឹក​ដី​លក់​យ៉ាង​គគ្រឹកគគ្រេង និង​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ទើប​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​មន្ត្រី​មន្ទីរ​ជំនាញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អភិបាលរង​ខេត្ត មន្ត្រី​សាលាខេត្ត ប្រធាន​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត ជាច្រើន​នាក់ ចុះ​ពិនិត្យ​ភ្លាមៗ និង​ដាក់​ចំណាត់ការ​បន្ទាន់ ពាក់ព័ន្ធ​ទៅនឹង​ករណី​ជីក​ក​កាយ​ដី​ចំណី​ភ្នំ នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ៖ ដើម្បី​ថែរក្សា​ធនធានធម្មជាតិ ឱ្យ​នៅ​ស្ថិតស្ថេរ​នៅ​គង់​វង់​ដដែល ជាពិសេស​មរតក​កេរ្តិ៍​ដូនតា គឺ​ដី​ព្រៃ​ភ្នំ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់​ប្រធា ន​មន្ទីរជំនាញ​មួយចំនួន និង​បុគ្គល ដែល​តែងតែ​រំលោភបំពាន​ដី​ចំណី​ភ្នំ និង​ដីភ្នំ​តែម្តង ត្រូវ​បញ្ឈប់​សកម្ម ភាព​ជា​បន្ទាន់ ជាពិសេស អ្នក​ដែល​ចូលចិត្ត​រំលោភបំពាន​យក​ដី​សាធារណៈ​របស់​រដ្ឋ​មក​ធ្វើ​ប្លង់​គ្រប់គ្រង ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​លោកជំទាវ​អភិបាលខេត្ត ក៏​បាន​ដាក់ចេញ​នូវ​ចំណាត់ការ​ដល់​មន្ត្រី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ត្រូវតែ​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ តាម​នីតិវិធី​ច្បាប់ ចំពោះ​បុគ្គល​ណា ដែល​រំលោភ​យក​ដី​ចំណី​ភ្នំ និង​ដីភ្នំ និង​ស្នើ​ឱ្យ​បញ្ឈប់​ការជីក​កកាយ និង​រុករាន​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ ដោយ​ត្រូវ​ហាមឃាត់ ចាប់ពី​ពេលនេះ​តទៅ​មិន​ត្រូវ​ឱ្យ​ប៉ះពាល់​នោះឡើយ​។

​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ពាក់ព័ន្ធ​ទៅនឹង​ការរំលោភបំពាន​ដី​ចំណី​ភ្នំ និង​ដីភ្នំ​នេះដែរ លោកជំទាវ​អភិបាលខេត្ត ក៏​បាន​ដាក់​ចំណាត់ការ​ដល់​អស់លោក លោកស្រី ប្រធាន​មន្ទីរ​ជំនាញ​មួយចំនួន ត្រូវអនុវត្ត​តាម​នីតិ​វិធី​ច្បាប់ ចំពោះ​បុគ្គល​ណា​ដែល​មាន​ការឃុបឃិត​គ្នា រំលោភ​យក​ដី​ចំណី​ភ្នំ និង​ដីភ្នំ ដោយ​ជីក​កកាយ​ដឹក​ដី​លក់ ឬ​ពុះ​ឡូ​តិ៍លក់ ត្រូវតែ​បញ្ឈប់​សកម្មភាព​ទាំងនោះ​។​

លោកជំទាវ​អភិបាលខេត្ត ក៏​បាន​បន្ថែមទៀតថា ៖ ក្នុងករណី​ការអនុវត្ត​មាន​ការរាំងស្ទះ​ដោយ​បញ្ហា​ណាមួយ​ដែល​មិន​មាន​ការចូលរួម​សហកា​រ​ពី​បុគ្គល​រំលោភបំពាន ឬ​អ្នកពាក់ព័ន្ធ​សូម​ឱ្យ​ក្រុមការងារ​រៀបចំ​ឯកសារ​សម្រាប់​រដ្ឋបាល​ខេត្ត ដាក់ជូន​ទៅ​សាល​ដំបូង​ខេត្ត​ដើម្បី​មាន​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.