ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

អភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តចាន់ថៈបុរី ប្រទេសថៃ បានជួបប្រជុំពង្រឹង​ចំណងមិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា

អភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តចាន់ថៈបុរី ប្រទេសថៃ បានជួបប្រជុំពង្រឹង​ចំណងមិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖​ នៅសាលាខេត្តប៉ៃលិន​ នាព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​ គណៈប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ បាន​ អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្ត​ប៉ៃលិន​ និងខេត្ត​ចាន់ថៈបូរី​ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន​លេីកឡេីងថា​ កិច្ចប្រជុំ​នាថ្ងៃ​នេះ​ គឺជាការបង្ហាញពី​ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តនៅជាប់ព្រំដែន​នឹងគ្នា​ ជាពិសេស​ពិភាក្សាការងារ ក្នុងការសម្របសម្រួល​និងនីតិវិធីជូនដល់ពលករ អាជីវករ​ខ្មែរ​ ដែលត្រូវចូលធ្វើការ​ងារ និងការទិញ​-លក់​ ក្នុងផ្សាណាត់នៅក្នុងខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ​។

លោកជំទាវអភិបាលខេត្ត ក៏បានសំណូមពរដល់សមភាគីថៃ បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ បញ្ហាពលករឆ្លងដែនខុសច្បាប់ ទប់ស្កាត់បទល្មើសឆ្លងដែននានា ការធ្វើពាណិជ្ជកម្មឆ្លងដែន ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាល បានកោត​សរសើរ​ ដល់រដ្ឋបាលខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានខិតខំ រឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងភាពស្មោះត្រង់។

ជាការឆ្លើយតប ឯកឧត្តម Suthee Thongyam អភិបាលខេត្តចាន់ថៈបុរី​ នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពររបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហាមួយចំនួនទៀត ឯកឧត្តមបានសន្យាថានឹងនាំយកនូវរាល់សំណូមពរ ធ្វើការពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំដើម្បីរកលទ្ធភាព និង ដំណោះស្រាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើរឡើង។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.