ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

អភិបាលខេត្តប៉ៃលិន នាំយករទេះជនពិការ ស្បៀងអាហារ និងថវិកាជូនជនចាស់ជរា អ្នកជំងឺ និងជនពិការនៅតំបន់ដាច់ស្រយាល

អភិបាលខេត្តប៉ៃលិន នាំយករទេះជនពិការ ស្បៀងអាហារ និងថវិកាជូនជនចាស់ជរា អ្នកជំងឺ និងជនពិការនៅតំបន់ដាច់ស្រយាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឆ្លៀតពេលពីបំពេញការងាររដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ រទេះជនពិការ ថវិកាជូនចាស់ជរា និងជនពិការ នៅតំបន់ដាច់ស្រយាលក្នុងភូមិភ្នំរាំង ភូមិក្រចាប់សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ចំនួន៥គ្រួសារដែលកំពុងជួបការខ្វះខាតជីវភាព ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះចាស់ជរា អ្នកជំងឺ ជនពិការ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងយកចិត្តទុកដាក់ពីជីវភាពរស់នៅពុកម៉ែបងប្អូន ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយសម្តេចមិនបានដឹង និងមិនបានដោះស្រាយនោះទេ ។ ជាក់ស្តែងក្នុងពេលនេះ លោកជំទាវ បាន ស្រីមុំ ក្នុងនាមសេនាធិការនៅមូលដ្ឋាន បានអញ្ជើញចុះមកដល់មូលដ្ឋានផ្ទាល់ ដោយបាននាំយកនូវស្បៀងអាហារ រទេះរុញជនពិការ និងថវិកាមួយចំនួនជូនលោកយាយ លោកតា ពូមីង ដែលកំពុងមានជំងឺ ពិការនិងខ្វះខាតជីវភាពពិតប្រាកដ បានទាន់ពេលវេលាស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍បន្ថែម លោកជំទាវអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់បម្រើទុក្ខលំបាក និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អនិងឆាប់រហ័ស មិនត្រូវអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្តឡើយ ពិសេសត្រូវរាយការណ៍ជាបន្ទាន់ក្នុងករណីដោះស្រាយបញ្ហាណាមួយមិនបាន ។ លោកជំទាវបន្តអំពាវនាវចំពោះប្រជាពលរដ្ឋ ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាព ដែលរកបានដោយនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន និងមិនត្រូវចាញ់បោកជនអគតិណាមួយដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពនេះឡើយ ។

អំណោយដែលផ្តល់ជូនមាន: គ្រួសារជនពិការ ទទួលបានរទេះរុញជនពិការ១ អង្ករ មី ត្រីខ ទឹកដោះគោខាប់ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ។ ដោយចាស់ជរា និងអ្នកជំងឺ ចំនួន៤គ្រួសារទទួលបានក្នុងមួយគ្រួសារៗ អង្ករ មី ត្រីខ ទឹកដោះគោខាប់ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.