ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

​បែកធ្លាយ​រឿង លោក ឈឿង​គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប កាង​បទល្មើស​ពេញ​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​៖ បែកធ្លាយ​រឿង លោក ឈឿង​គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប កាង​បទល្មើស​ពេញ​ខេត្ត​បាត់ដំបង  មាន​បៀរ អាប៉ោង  ទឹកភ្លៀង ជាពិសេស​ល្បែង​តាម​អន​ឡា​ញ ចាក់បាល់ ចាក់ ឆ្នោត​ឬ​ចាក់​កន្ទុយលេខ បាន​កើនឡើង​ខុស​ប្រក្រតី ដោយ​ប្រមូ​លុយ​ខែ មិន​បង្ក្រាប​(​យក​លុយ​ទិញ​ស័ក្តិ ទិញ​ឡាន​ថ្មី​)​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​និង​នគរបាល​ស្រុក នគរបាល​ខេត្ត​បានឲ្យដឹង​ថា​ល្បែងស៊ីសង​នៅក្នុង​ក្រុង​បាត់ដំបង​រី​ក​ដូច​ផ្សិត មាន​បៀរ អាប៉ោង  ទឹកភ្លៀង ជាពិសេស​ល្បែង​តាម​អន​ឡា​ញ ចាក់បាល់ ចាក់​បៀរ ចាក់​ឆ្នោត​ឬ​ចាក់​កន្ទុយលេខ បាន​កើនឡើង​គួរកត់សម្គាល់ ក្រុម​បង្ការ​បង្ក្រាប​ដែល​មាន​លោក​ឈឿង​គឹម​សុង ជា​ប្រធាន មិន​បង្ក្រាប​បែរជា​យកលុយ​ខែ​គ្រប់កន្លែង​។​

​ជាពិសេស​ផ្ទះ​លក់​ឆ្នោត​ពីមុន​នៅ​ម្តុំ ផ្ទះសំណាក់​ហូ​លីដេ​(holiday)​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ពីមុន មាន​លក់​តែ​១​កន្លែង​ទេ មាន​ម្ចាស់​ឈ្មោះ​ធី​(​មាន​ខ្នងបង្អែក​ស្នងការរង​)​បច្ចុប្បន្ត ម្តុំ​ផ្ទះសំណាក់​ហូ​លីដេ​(holiday) កន្លែង​លក់​ឆ្នោត​ឡើង​៦​កន្លែង ហើយ​អ្នកលក់​ឆ្លើយ​ថា​បង់​ឲ្យ​លោក​ឈឿង​គឹម​សុង​អស់ហើយ​ទើប​លក់​បាន​។​ចំណែក​កន្លែង​លក់​ចាក់បាល់​តាម​អន​ឡាញ​ក៏​គេ​ថា​បង់​ឲ្យ​ក្រុម​បង្ការ​បង្ក្រាប​ក្នុង​១​ខែ​១០០​ដុល្លា​ដែរ​។

​មិនតែប៉ុណ្ណោះ បង្កើត​កម្លាំង​យក​ពួគ​ប្រើប្រាស់​ថ្នាំញៀន ធ្វើ​កម្លាំង់​(​ក​.​ស​)​ដោយ​ខ្លួនឯង ហើយក៏​មាន​លក់​ថ្នាំ​ញៀន​ដែរ​។​ដែល​បច្ចុប្បន្ន​កន្លែង​ល​កើ​ថ្នាំញៀន​មួយចំនួន​ពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​មិន​បង្ក្រាប យក​លេស​រវល់​ឬ​ក៍ ឆ្លើយថា​គេ​មានកូន (​អាណិត​មិន​ចាប់​ជា​ដើម​) ថ្នាំញៀន​នៅ​វត្ត​កណ្តឹង​និង​ផ្លូវ​វាង​ក្រុង ទល់មុខ​ស៊ុប​៩៦ លក់​សឹង​រាល់​យប់​។​

​បង្កើត​ក្រុម​ចល័ត​យប់ ប៉ុន្តែ​ចល័ត​ទៅ​ផ្លូវ​អូរ​មុន្នី ឬ​វត្ត​កំណប់​ស្រុក​សង្កែ​ចាប់​អ្នក​ជិះ​ម៉ូតូ​អត់​មួគ សុ​វត្ថ​ភាព​ពេលយប់​ម្នាក់​១៥​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល ហើយ​ក្រុម​ក្មេង​ដើរលេង​យប់​មួយ​ចំនួន​ចាប់​គោះ​យក​លុយ​មិន​ចេញ ចាប់​ដាក់​បញ្ចូល​ក្រុម​ក្មេង​ទំនើង​(​ចំណុច​នេះ​ក្មេង​ល្អ វា​អាច​ខូចចិត្ត ដោយ​ខូច​ឈ្មោះ​ក្មេង​ទំនើ​ង អាច​ឈប់រៀន ក៏មាន​)​។​

​ប្រភព​ពី​នគរបាល​ក្រុង​បាត់ដំបង​ឲ្យដឹងថា​ក្នុង​កិច្ចប្រតិបត្តិការនគ​រ​បាល​ក្រុង​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​ឆក់​ទូរ​សព្ទ័​នៅ​ចំនុច​សាលារៀន​អូ​តា​គាំ ហើយ​ជនល្មើស លិ សុខា សារភាព​ធ្លាយ​ចេញ​រឿង​ឆក់​ខ្សែករ នៅ​ចំនុច​២៣​តុលា និង​ឆក់​ឡេបថប នៅ​ចំនុច​២៣​តុលា​ដូចគ្នា ជនល្មើស លិ សុខា រូបនេះ​ធ្លាប់​ជាប់​ពន្ធនាគា​ម្តង​រួចមកហើយ បាន​សារភាព​ក្រៅ​កំណត់ហេតុ ថា​បង់លុយ​អោយ​ទៅ​ក្រុម​បង្ក្រាប​ក្នុង​មួយ​លើកៗ​«២០០​ដុល្លា​» ដើម្បី​ជា​ថ្នូរ​និង​ការ​លាក់​មិន​ចាប់​។ ពាក់ព័ន្ធ​ករណី​នេះ​លោក​ឈឿង​គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប តែងតែ​និយាយប្រាប់​អ្នក​ដ៏​ទៃ​និង​អ្នកសារព័ត៌មាន​ថា​មិន​ដែរ​បាន​យក​លុយ​ពី​ពួគ​បើក​ល្បែង​ទាំងនោះ​ទេ​។

​ប្រភព​ពី​សមត្ថកិច្ច​តាម​ស្រុក​និង​មន្ត្រី​ការិយាល័យ​មួយចំនួន​ថា​តាំង​ពី​លោក​ស​ថេត​ស្នង​ការផ្តល់អំណាច​លើសលប់​ដល់​ឈ្មោះ​ឈឿង​គឹម​សុង​ប្រធាន​ក្រុម​បង្ការ​បង្ក្រាប ធ្វើ​អ្វី​ស្រេច​ចិត្ត​ពួគគាត់​ក៏​អស់​ទឹកចិត្ត​ធ្វើ​ការងារ ។​

​លោក ឈឿង គឹម​សុង មាន​សិទ្ធ​សម្រេច​ជាង​ប្រធាន​ការិយាល័យ​និង​អធិការ ចង់​ចាប់​ចង​ឬ​អនុវត្ត​ការងារ មិនបាច់​ឆ្លងកាត់​អស់លោក​ទាំងនោះ​ទេ ធ្វើ​ហើយ ចាំ​រាយការណ៍​ជូន​លោក​ស្នងការ​។

​គេ​សង្កេតឃើញថា លោក​ឈឿង​គឹម​សុង ពិតជា​មាន​អំណាច ធ្វើ​អ្វី​ស្រេច​ចិត្ត ទោះ​សម្តី​ស្នងការរង មួយចំនួន​គេ​មិន​ស្តាប់​ផង ។ ក្រុម​នគរបាល​ប៉ុស្តិ៍ អធិការ​គ្រប់​ស្រុក​ខ្លាច​អំណាច ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​និង​ខ្លាច​លោក​ស ថេត ស្នងការ កាន់ជើង ឈឿង គឹម​សុង ទើប​មិន​ហ៊ាន​រាយការណ៍​ជូន​ដោយសារ​ទង្វើ​របស់​លោក ឈឿង គឹម​សុង នេះ​ធ្វើឲ្យ​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​ធ្លាក់ចុះ​គួរឲ្យ​អាម៉ាស ។ ដូច្នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់ លោក​ស ថេត ស្នងការ​ខេត្ត​បាត់ដំបង ប្តូរ​លោក​ឈឿង​គឹម​សុង​ចេញពី​ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​ចេញ ដើម្បី​ទទួល​សន្លឹកឆ្នោត​ឆ្នាំ​២០១៨​មកវិញ​។​

(​រង​ចាំមើល​១​លេខ​ទៀត តើ​គណបក្ស​ប្រជាជន​ខេត្ត​បាត់ដំបង​ធ្លាក់​ដោយ​អស់លោក​សមត្ថកិច្ច ពិត​ឬ​អត់​)៕

 

police-battamborng game-battamborng (2) game-battamborng (3) game-battamborng (4) game-battamborng (5) game-battamborng (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.