ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​វៀតណាម ត្រៀម​រៀបចំ​ពិធី​ខួប​លើក​ទី​៤៥ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត

នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​វៀតណាម ត្រៀម​រៀបចំ​ពិធី​ខួប​លើក​ទី​៤៥ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ត្រៀម​រៀបចំ​ពិធី​ខួប​លើក​ទី​៤៥ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២២) និង​សម្ពោធ​សមិទ្ធផល​នានា នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X-16​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​អគារ​មិត្តភាព ស្ថិតក្នុង​ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​សូមជម្រាបថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង លោក ផាម មី​ញ​ជើង នាយករដ្ឋមន្ត្រី​វៀតណាម នឹង​អញ្ជើញ​ប្រារព្ធ​ខួប​៤៥​ឆ្នាំ នៃ​ដំណើរ​តស៊ូ​រំដោះជាតិ នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ​។ ដំណឹង​នេះ​ត្រូវបាន​ប្រកាស​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​ជាង ២​ពាន់​នាក នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២​។​

​ពិធី​រំលឹក​ខួប​លើក​ទី​៤៥ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នឹង​ត្រូវ​ធ្វើ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X-16 ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ តំបន់​កោះ​ថ្ម ចំណុច​អាង​ដាច់ X16 គឺជា​ចំណុច​នៃ​ការចាប់ផ្ដើម​ដំណើរ​តស៊ូ​រំដោះជាតិ របស់​សម្ដេច​តេជោ ហ៊ុន សែន ឆ្ពោះទៅ​កាន់​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.