ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

ក្រុមមេធាវីរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បដិសេធចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់លោក កឹម សុខា ពាក់ព័ន្ធនឹងករណីឃ្លីបវីដេអូ

ក្រុមមេធាវីរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បដិសេធចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់លោក កឹម សុខា ពាក់ព័ន្ធនឹងករណីឃ្លីបវីដេអូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រុមមេធាវីរាជរដ្ឋាភិបាល តំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធទាំងស្រុង ចំពោះការចោទរបស់ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងករណីដាក់វីដេអូឃ្លីប។

ការចេញសេចក្តីថ្លែងការណ៍បដិសេធនេះ បានធ្វើឡើងបន្ទាប់ពីជនជាប់ចោទ កឹម សុខា តាមរយៈសារព័ត៌មាន កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានចោទក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ថាបានយកឃ្លីបវីដេអូមកចោទប្រកាន់លោកដោយបំពាន។

ចំពោះករណីនេះ ក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី សូមបដិសេធចោលទាំងស្រុងនូវការអះអាងដោយបំភ្លៃខុសពីការពិតនេះ ដោយមូលហេតុថា៖

«ភស្ដុតាងជាឃ្លីបវីដេអូ ដែលក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី បានលើកយកមកសួរបញ្ជាក់លើជនជាប់ចោទ កឹម សុខា ក្នុងសវនាការកាលពីថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះ គឺមាននៅក្នុងសំណុំរឿងស្រាប់ ដែលភស្ដុតាងនេះស្រាវជ្រាវ និងប្រមូលបានដោយចៅក្រមស៊ើបសួរនៅក្នុងដំណាក់កាលនៃការស៊ើបសួរ, មួយវិញទៀត រាល់ភស្តុតាងដែលបានដាក់ចូលក្នុងសំណុំរឿង សុទ្ធតែត្រូវបានដាក់ឲ្យយកពិនិត្យពិភាក្សាពីគ្រប់ភាគី។

ជនជាប់ចោទ កឹម សុខា មានការបារម្ភភ័យនឹងឃ្លីបវីដេអូនេះ ដោយសាតែវាជាភស្តុតាងរឹងមាំមួយ បង្ហាញពីចេតនារបស់ជនជាប់ចោទ កឹម សុខា ក្នុងការប្រកាសដោយហឹង្សា បង្ករកំលាំងខុសច្បាប់ គោលដៅប្តូរថ្នាក់ដឹកនាំជាតិ ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវស្របច្បាប់។ ផ្អែកតាមភស្ដុតាងជាឃ្លីបវីដេអូ និងភស្ដុតាងផ្សេងៗ ដែលមាននៅក្នុងសំណុំរឿង គឺមានភាពរឹងមាំ និងអាចដាក់បន្ទុកធ្ងន់ធ្ងរ ទៅលើជនជាប់ចោទ កឹម សុខា។

មូលហេតុនេះ ទើបជនជាប់ចោទ កឹម សុខា ព្យាយាមរកលេស ដោយអគតិ ដោះបន្ទុក និងបានធ្វើការចោទប្រកាន់ដោយពុំត្រឹមត្រូវ ទៅលើក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី»។

ក្រុមមេធាវីតំណាងឱ្យដើមបណ្ដឹងរដ្ឋប្បវេណី បានរំលឹកថា ជនជាប់ចោទ កឹម សុខា គប្បីសិក្សាអំពីនីតិវិធី និងរៀនសិក្សាសំណុំរឿងឱ្យបានច្បាស់លាស់ ព្រមទាំងព្យាយាមស្វែងរកភស្ដុតាងដោះបន្ទុកខ្លួនឯង ជាជាងស្រែកប្រកូកប្រកាសបំភ្លៃការពិត ចោទប្រកាន់ទំលាក់កំហុស លើក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណីបែបនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.