ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

តំណាងអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន អំណរគុណពលរដ្ឋនៅឃុំធំ ស្រុកកៀនស្វាយ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

តំណាងអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន អំណរគុណពលរដ្ឋនៅឃុំធំ ស្រុកកៀនស្វាយ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក កែវ សុខឃាង ប្រធានក្រុមការងារចុះជួយឃុំភូមិធំ ស្រុកកៀនស្វាយ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅឃុំភូមិធំ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹក ភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលទទួលបាន៨ អាសនៈលើ៩ អាសនៈ។

ដើម្បីជាការដឹងគុណ និងថ្លែងអំណរគុណដល់សមាជិក សមាជិកា ព្រមទាំងប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លោក កែវ សុឃាង នៅថ្ងៃចុងសប្ដាហ៍នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅភូមិចំនួន៥ភូមិ នៅឃុំភូមិធំ ដែលបានសំណេះសំណាល និងឧបត្ថម្ភកញ្ចប់អាហារ និងភេសជ្ជៈសម្រាប់ជប់លៀងផងដែរ។

ស្ថិតនៅក្នុងឱកាសនៃជំនួបប្រជាពលរដ្ឋទាំង៥ភូមិនេះ លោក កែវ សុខឃាង បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលលោកបានខិតខំតស៊ូដឹកនាំប្រទេសជាតិពីផេះផង់ ឱ្យទទួលបាននូវការរីកចម្រើន សុខសន្តិភាពមានការអភិវឌ្ឍ មានសេដ្ឋកិច្ចរីកលូតលាស់ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារឡើង ហើយនឹងបន្តអភិវឌ្ឍឱ្យកាន់តែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះដែរ លោកកែវ សុខឃាង ក៏បានលើកឡើងអំពីយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ទូទាំងប្រទេស ដោយប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងដែលគិតថ្លៃដោយសម្រេចបានជាង៩០% ទូទាំងប្រទេស ដែលនេះជាស្នាដៃដ៏អស្ចារ្យរបស់សម្ដេច ដែលបង្កើតភាពស៊ាំ នៅក្នុងសហគមន៍ធ្វើឱ្យកម្ពុជា រួចផុតពីគ្រោះទុកភ័យកូវីដ១៩ និងបានបើកឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ មានដំណើរការសេដ្ឋកិច្ចរីកចម្រើនឡើងដោយប្រជាពលរដ្ឋមានចំណូលកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.