ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

ស.ស.យ.ក ចេញសេចក្ដីថ្លែងការណ៍ ជុំវិញដំណើរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅដោយតម្លាភាព និងត្រឹមត្រូវតាមច្បាប់

ស.ស.យ.ក ចេញសេចក្ដីថ្លែងការណ៍ ជុំវិញដំណើរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅដោយតម្លាភាព និងត្រឹមត្រូវតាមច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបញ្ជូនសមាជិក សមាជិការបស់ខ្លួនប្រមាណជិត៤ម៉ឺននាក់ ចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍ជុំវិញដំណើរការបោះឆ្នោតមួយនេះ។

ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅគ្រប់កម្រិត គ្រប់លំដាប់ថ្នាក់ ដែលបានធានាឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា

ពិសេសបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីភាពសេរី ភាពត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត ព្រមទាំងតម្លាភាព ភាពចាស់ទុំ និងភាពឯករាជ្យម្ចាស់ការ ក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលជាគ្រឹះដ៏រឹងមាំនៃកិច្ចដំណើរការប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ឲ្យទទួលបានលទ្ធផលជោគជ័យ៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.