ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ចំនួន ៩គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ចំនួន ៩គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ចំនួន ៩គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា  ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ   លោកនាយកប្រតិបត្តិសាខា លោកប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩គ្រួសារ នៅ ឃុំស្តៅ ស្រុកកងមាស ក្នុងនេះ នៅភូមិល្វាលើ គ្រួសារ ,ភូមិស្តៅលើ   គ្រួសារ និងនៅភូមិខ្ពបក្រោម គ្រួសារ ។ 

     ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២   ខណ:ដែលភ្លៀងកំពុងធ្លាក់ខ្លាំង  ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួចបំប៉ើង  ធ្វើអោយផ្ទះ ៩ខ្នង រួមទាំងថ្នាក់មតេយ្យ ២បន្ទប់នៃសាលាបឋមសិក្សាស្តៅលើ  រងការខូចខាត ដោយមានការដួលរលំរាបដល់ដី  របើកដំបូល សង្កសី និងរបើកក្បឿងជាច្រើនសន្លឹក ។ ភ្លាមៗ នោះ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់លោកនាយកប្រតិបត្តិសាខា ចុះធ្វើការពិនិត្យវាយតម្លៃស្ថានភាពរងគ្រោះឡើងវិញជាបន្តបន្ទាប់ ហើយចុងក្រោយ ក៏បានសម្រេចធ្វើការឆ្លើយតប តាមរយៈ ការផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន សម្រាប់សម្រួលដល់ការស្តារ និង ជួសជុលលំនៅដ្ឋាន បងប្អូន ឡើងវិញ ។

         លោកស្រី ប៉ាង ដានី បាន ចូល រួម សម្តែងការសោកស្តាយជា មួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ   ហើយ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា  តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “  

       លោកស្រី អនុប្រធានអចិន្ត្រៃយ៍សាខា  បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យស្អាត ៣យ៉ាង, កំចាត់ដង្កូវទឹក បំបាត់ជម្រកមូសខ្លា ដែលជាប្រភពចម្លងជម្ងឺគ្រុនឈីក គ្រុនឈាម ហើយអ្វីដែលសំខាន់ជាងនេះ គឺ ត្រូវ បន្តរៀនរស់នៅជាមួយជម្ងឺកូវិដ-១៩ តាមគន្លងប្រក្រតីភាពថ្មី  ដោយមិនត្រូវមើលស្រាលបានឡើយ ខណ: ដែល ប្រទេសជិតខាងយើង និងពិភពលោក ការឆ្លងរាលដាល នៅមានភាពធ្ងន់ធ្ងរ នៅឡើយ ។ ហេតុនេះ  ត្រូវបន្តអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ  ៣កុំ “  និង សូមចូលរួមចាក់វ៉ាក់សាំង ទាំងដូស មូលដ្ឋាន និងដូសជំរុញ  អោយបានគ្រប់ៗ គ្នា ។ 

     អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៩ គ្រួសារ ,  ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ,  ត្រីខ ១០កំប៉ុង, ឃីត ១ សម្រាប់,  អាវយឺតចំនួន ៤ ។

     ចំពោះ  ថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត រួមមាន :

       – អ្នកខូចខាតកម្រិតធ្ងន់ ២គ្រួសារ ផ្តល់ជូន ១គ្រួសារ            ៨០០,០០០ រៀល និង បន្ថែមជូន សម្ភារ:ផ្ទះបាយ និង តង់ ១ ។

       – អ្នកខូចខាតកម្រិតមធ្យម ៥គ្រួសារ ផ្តល់ជូន ១គ្រួសារ  ៤០០,០០០រៀល.

       – អ្នកខូចខាតកម្រិតស្រាល ២គ្រួសារ ផ្តល់ជូន ១គ្រួសារ ២០០,០០០ រៀល  

           

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.