ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

អបអរសាទរ​ពិធី​ប្រកាសផ្ទេរភាកិច្ច​ និងចូលកាន់មុខតំណែងប្រធានគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម

អបអរសាទរ​ពិធី​ប្រកាសផ្ទេរភាកិច្ច​ និងចូលកាន់មុខតំណែងប្រធានគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អបអរសាទរ​ពិធី​ប្រកាសផ្ទេរភាកិច្ច​ និងចូលកាន់មុខតំណែងប្រធានគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម ដែលពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក អុិត ប្រាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងលោកខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត។ ពិធីនេះក៏មានការចូលរួមពីគណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណបក្សក្រុង សង្កាត់ -ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-សង្កាត់ ប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនដែលធ្វើឡើងនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។

យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លេខ ២៤៧/០៥២២/ សស.គកដែលចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស បានសម្រេចតែងតាំងលោក លី សុវណ្ណ អនុប្រធានគណបក្ស ក្រុងកំពង់ចាម ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ច ពីអនុប្រធានគណបក្សក្រុងកំពង់ចាម មកជាប្រធានគណបក្ស ក្រុងកំពង់ចាម ជំនួសលោក ចាន់ ផល្លី អតីតប្រធានគណបក្សក្រុង ដែលត្រូវបានប្រកាសផ្ទេរភារកិច្ចទៅកាន់តួនាទីថ្មី ៕

            

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.