ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អភិបាលខណ្ឌទួលគោក បន្តចុះសួរសុខទុក្ខ និងទទួលយកសំណូមពរដើម្បីដោះស្រាយតាមខ្នងផ្ទះជូនប្រជាពលរដ្ឋ

អភិបាលខណ្ឌទួលគោក បន្តចុះសួរសុខទុក្ខ និងទទួលយកសំណូមពរដើម្បីដោះស្រាយតាមខ្នងផ្ទះជូនប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ ថ្លែងអំណរគុណ និងទទួលយកសំណូមពរ ដើម្បីដោះស្រាយមួយចំនួន តាមខ្នងផ្ទះប្រជាពលរដ្ឋម្ចាស់ឆ្នោត បន្ទាប់ពីដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមេីលផ្លូវលេខ២៦៥ស្ទួន និងផ្លូវលេខ៣៦២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ហើយនឹងចុះពិនិត្យការដ្ឋានផ្សារបន្លែតាមមាត់ប្រឡាយបឹងសាឡាង ក្នុងសង្កាត់បឹងសាឡាង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

សូមជម្រាបថា លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ ដែលបានបន្តចុះសំណេះសំណាល សួរសុខទុក្ខ ថ្លែងអំណរគុណ និងទទួលយកសំណូមពរ ដើម្បីដោះស្រាយមួយចំនួន តាមខ្នងផ្ទះប្រជាពលរដ្ឋម្ចាស់ឆ្នោតនេះ ក្រោយពីលោកបានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតមួយ ជូនចំពោះក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទាំង១០ ថ្នាក់ដឹកនាំគណបក្សគ្រប់ ក្រុម ភូមិ សង្កាត់ យុវជនគណបក្ស និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានលៈបង់នូវកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ ក្នុងការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយគាំទ្រលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ហើយធ្វើឱ្យគណបក្សប្រជាជនកម្ពុជា គ្រប់សង្កាត់ក្នុងខណ្ឌ ទទួលបានជ័យជម្នះយ៉ាងធំធេងបំផុត។

បន្ថែមពីនេះ លោក ជា ពិសី ក៏សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងខ្លាំងផងដែរ ដល់កម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់គ្រប់ប្រភេទ មន្ត្រីរាជការស៉ីវិល និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ហើយអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំមូលដ្ឋានសង្កាត់ទាំង១០ ក្នុងការបម្រើសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជុំរុញការអភិវឌ្ឍគ្រប់វិស័យនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ស្របតាមកម្មវិធីកំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក។

ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងស្ថិតក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព សណ្ដាប់ធ្នាប់ គ្មានអំពើហិង្សា និងការគំរាមកំហែង ឫបាតុភាពណាមួយកើតឡើងនោះឡើយ ដែលនេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា «ប្រព័ន្ធបោះឆ្នោត និងដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជាយើង បានគោរពតាមគោការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ពិតប្រាកដ» ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាពលរដ្ឋទាំងអស់ត្រូវការរស់នៅ និងប្រកបធុរកិច្ច ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក ក៏សូមយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងបករជាពលរដ្ឋនៅទូទាំងខណ្ឌទួលគោកទាំងអស់ សូមមានសុខភាពល្អ មានសុភមង្គល និងទទួលបានជោគជ័យគ្រប់តួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីបន្តរួមចំណែកថែរក្សាសុខសន្តិភាព និងកសាងនូវសមិទ្ធផលថ្មីៗ នៅក្នុងមូលដ្ឋានបន្ថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.