ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ស្ត្រីម្នាក់ដាក់ពាក្យបណ្តឹង សុំកិច្ចអន្តរាគមន៍រកដំណោះស្រាយពីអភិបាលខេត្តពោធិ៍សាត់ និងប្រធានមន្ទីរដែនដី ក្រោយចោទអ្នកជាប់ព្រំរំលោភយកដី នៅឃុំអន្សាចំបក់ ស្រុកក្រគរ

ស្ត្រីម្នាក់ដាក់ពាក្យបណ្តឹង សុំកិច្ចអន្តរាគមន៍រកដំណោះស្រាយពីអភិបាលខេត្តពោធិ៍សាត់ និងប្រធានមន្ទីរដែនដី ក្រោយចោទអ្នកជាប់ព្រំរំលោភយកដី នៅឃុំអន្សាចំបក់ ស្រុកក្រគរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ស្ត្រីរងគ្រោះដោយសារដីធ្លីម្នាក់ឈ្មោះ ស តារ៉ាវត្តី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចចិត្តសរសេរពាក្យបណ្ដឹងគោរពស្នើសុំកិច្ចអន្តរាគមន៍ឱ្យជួយស្រាវជ្រាវដោះស្រាយផ្ដល់ភាពយុត្តិធម៌ សម្រាប់រូបគាត់ពីលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ដោយបានចោទប្រកាន់អ្នកជិតខាងម្នាក់ថាបានរំលោភយកដីធ្លីរបស់ខ្លួន។

លោកស្រី ស តារ៉ាវត្តី បានសម្រេចចិត្តដោយគ្មានជម្រើសផ្សេង ក្នុងការដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ពីប្រធានមន្ទីររៀបចំដែនដី និងអភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើងយ៉ាងត្រដាបត្រដួស និងកំពុងក្សត់ខ្សោយក្នុងជីវភាព រស់នៅ ក្រោយពីអ្នកមានដីជាប់ព្រំដីមួយកន្លែងឈ្មោះ អ៊ំ ចន្ទ្រា និងម្ដាយឈ្មោះ យាយមុយ ក្រុមគ្រួសារឈ្មោះ អ៊ំ គី (ស្លាប់) បានលួចសង់រោង ហើយឈានដល់ការសាងសង់សំណង់លំនៅដ្ឋានយ៉ាងរឹងមាំរំលោភយកដី របស់លោកស្រី ដោយគ្មានការហាមឃាត់ ឬទប់ស្កាត់ពីអាជ្ញាធរស្រុក-ឃុំ-ភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធឡើយ។

នៅក្នុងពាក្យបណ្តឹងរបស់អ្ន កស្រី ស តារ៉ាវត្តី បានបង្ហាញថា ដីដែលកំពុងមានទំនាស់នេះមានមានទំហំ២១១០ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសាន្តស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អ្នកស្រី ស តារ៉ាវត្តី បានរៀបរាប់ថា ការសម្រេចចិត្តដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ពីលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងលោក ជាវ តាយ អភិបាលខេត្ត ដោយផ្អែកលើវត្ថុតាង ច្បាស់លាស់ (ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី) ស្របច្បាប់ ដែលមានការទទួលស្គាល់ពីអតីតអាជ្ញាធរឃុំ-ភូមិ មេប៉ុស្ដិ៍ និងប្រធានការិយាល័យសុរិយោដីស្រុក ចុះវាស់វែងកំណត់ព្រំដី ហើយមានទាំងសាក្សីក្នុងភូមិដឹងឮ និងអ្នកជាប់ព្រំដី ក៏បានចូលរួមផ្ដិតមេដៃកំណត់ព្រំដីត្រឹមត្រូវតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។

អ្នកស្រី ស តារ៉ាវត្តី បានរៀបរាប់ទៀតថា មុនពេលអ្នកស្រីសម្រេចចិត្តដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍នេះ ដោយសាររតែការដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រជាពលរដ្ឋ ស្រុកក្រគរ សាលាឃុំអន្សាចំបក់ និងមេភូមិសាន្ដស រួចរាល់ហើយដែរ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីឲ្យជួយហាមឃាត់ និងទប់ស្កាត់មិនឱ្យមានការលក់ដូរ ជួល បញ្ចាំ ផ្ទេរកម្មសិទ្ធ ធ្វើប្លង់កម្មសិទ្ធិ សាងសង់ ធ្វើប្រទានកម្ម ឬធ្វើអំណោយដីនេះទៅអ្នកដទៃ ប៉ុន្តែមិនទាន់មានចំណាត់ការ។

បើតាមអ្នកស្រី អាជ្ញាធរក៏អញ្ជើញភាគីពាក់ព័ន្ធ (ដើមបណ្ដឹង-ចុងបណ្ដឹង-សាក្សី) ឱ្យចូលរួមដោះស្រាយក្រៅប្រព័ន្ធតុលាការ ចំនួន២លើក គឺកាលពីថ្ងៃទី៥ ខែមីនា និងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលី លោក លីវ សេងហ៉ីម អភិបាលស្រុកក្រគរ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅតែគ្មានដំណោះស្រាយ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះភ្នាក់ងារព័ត៌មាន មិនទាន់អាចសុំការបកស្រាយពីភាគីម្ខាងទៀតបាននោះទេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.