ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ប្រកាសចូលកាន់តំណែងលោក ទឹម ផានូ ជាអភិបាលក្រុងច្បារមន, អភិបាលខេត្តកំពង់ស្ពឺ ជំរុញឲ្យខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ

ប្រកាសចូលកាន់តំណែងលោក ទឹម ផានូ ជាអភិបាលក្រុងច្បារមន, អភិបាលខេត្តកំពង់ស្ពឺ ជំរុញឲ្យខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រកាសចូលកាន់តំណែងលោក ទឹម ផានូ ជាអភិបាលក្រុងច្បារមន, អភិបាលខេត្តកំពង់ស្ពឺ ជំរុញឲ្យខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ លោក ទឹម ផានូ ជាអភិបាលក្រុងច្បារមាន ជំនួសលោក ហុក ម៉ារ៉ាឌី ដែលត្រូវផ្លាស់ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងឱកាសនោះ លោក វ៉ី សំណាង ក៏បានកោតសរសើរចំពោះការខិតខំបំពេញការងាររបស់លោកអភិបាលក្រុងច្បារមនចាស់ លោក ហុក ម៉ារ៉ាឌី និងសូមអបអរសាទរចំពោះការចូលមកកាន់តំណែងរបស់លោកអភិបាលក្រុងច្បារមនថ្មី លោក ទឹម ផានូ។

លោក វ៉ី សំណាង ក៏បានជំរុញ និងណែនាំដល់លោកអភិបាលក្រុងច្បារមន ដែលទើបចូលកាន់តំណែង ត្រូវខិតខំបំពេញការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរជាងមុន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ទឹម ផានូ ជាអភិបាលនៃគណៈអភិបាលថ្មី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោក ហុក ម៉ារីឌី ដែលត្រូវផ្លាស់ទៅបម្រើការងារ នៅរដ្ឋបាលខេត្តកំពង់ស្ពឺ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.