ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

កងពលតូចថ្មើរជើងលេខ៥១ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៥ ជូនកងទ័ព និងគ្រួសារទ័ព

កងពលតូចថ្មើរជើងលេខ៥១ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៥ ជូនកងទ័ព និងគ្រួសារទ័ព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ កងពលតូចថ្មើរជើងលេខ៥១ បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៥) ជូនកងទ័ព និងគ្រួសារកងទ័ព នៅទីបញ្ជាការកងពល និងចល័តតាមបន្ទាត់ព្រំដែនដើម្បីចាក់ជូនកម្លាំងជួរមុខ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំសម្រាប់បង្ការជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល បានថ្លែងទៅកាន់នាយទាហាន នាយរង និងពលទាហានទាំងអស់ថា ត្រូវបន្តអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញ និងក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ទោះបីជាប្រទេសកម្ពុជា គ្មានអ្នកឆ្លងជំងឺកូវីដ-១៩ក៏ដោយ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក្នុងនាមមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ជំនួសមុខឲ្យនាយទាហាន នាយរង ពលទាហាន និងក្រុមគ្រួសារ ដែលបានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៥) បានបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណប្រមុខរាជដ្ឋាភិបាល ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់កងទ័ព ក្រុមគ្រួសារ និងនគរបាលការពារព្រំដែននាពេលនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.