ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

លោក ប្រាជ្ញ ចន្ទ៖ «ប្រហែលជាគ្មានការបោះឆ្នោតណាត្រឹមត្រូវបំផុត ដូចការបោះឆ្នោតនៅកម្ពុជា ដែលមានការរាប់សន្លឹកឆ្នោត នៅក្នុងការិយាល័យបោះឆ្នោតនោះទេ

លោក ប្រាជ្ញ ចន្ទ៖ «ប្រហែលជាគ្មានការបោះឆ្នោតណាត្រឹមត្រូវបំផុត ដូចការបោះឆ្នោតនៅកម្ពុជា ដែលមានការរាប់សន្លឹកឆ្នោត នៅក្នុងការិយាល័យបោះឆ្នោតនោះទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ប្រហែលជាគ្មានការបោះឆ្នោតណា ដែលមានភាពត្រឹមត្រូវ គ្មានការលាក់លៀម គ្មានការកេងបន្លំ ដូចការបោះឆ្នោតនៅកម្ពុជានោះទេ ព្រោះជាការបោះឆ្នោតដោយមានការសង្កេតការណ៍ ពីភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោត ហើយការរាប់សន្លឹកឆ្នោតទៀតសោធ គឺធ្វើនៅការិយាល័យផ្ទាល់តែម្តង ដោយគ្មានការលាក់លៀមឡើយ។

លោកប្រធាន គ.ជ.ប បានបញ្ជាក់ទៀតថា ចំពោះលទ្ធផលបោះឆ្នោត គណបក្សមួយចំនួនដែលចាញ់ឆ្នោត តែងតែរិះគន់លើការបោះឆ្នោត។ ខណៈដែលមានការធ្លោយនូវព័ត៌មាន ការរៀបចំសេនារីយ៉ូទុកជាមុន របស់គណបក្សមួយនោះ ដែលត្រៀមចោទប្រកាន់មកលើ គ.ជ.ប។

ការថ្លែងរបស់ លោក ប្រាជ្ញ ចន្ទ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន សរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

លោកបានថ្លែងថា «ខ្ញុំក៏ដឹងដែរ កន្លងមកនេះក៏បែកធ្លាយព័ត៌មានមួយចំនួន អំពីផែនការគណបក្សមួយចំនួននោះ គាត់ត្រៀមប្រតិកម្មព័ត៌មានទុកមុន ដោយរៀបចំសេនារីយ៉ូប្រតិកម្ម ហើយពេលខ្លះគាត់ក៏ចោទប្រកាន់មុនដែរ ថាការបោះឆ្នោត [លទ្ធផល] គេបានរៀបចំទុកហើយឲ្យបក្សនេះបានប៉ុន្មាន បក្សនោះបានប៉ុន្មាន។ ខ្ញុំថាយើងចង់បានការសង្កេតការណ៍ និងដាក់ភ្នាក់ងារពីគណបក្សដែលដាក់បេក្ខជន គាត់នឹងទៅមើលព័ត៌មានផ្ទាល់នៅការិយាល័យបោះឆ្នោតតែម្តង ប្រហែលជាគ្មានការបោះឆ្នោតណា ត្រង់បំផុតដូចការបោះឆ្នោតនៅកម្ពុជា ដែលរាប់សន្លឹងឆ្នោតនៅការិយាល័យបោះឆ្នោតនោះទេ បានន័យថាព័ត៌មានបានមកស្តែងចេញលទ្ធផលឃើញទាំងអស់គ្នា មិនអាចលាក់លៀមបានទេ គ្មាននរណាបន្លំកើតទេ ហើយដល់លទ្ធផលបានមកឃើញទាំងអស់គ្នា បិទឲ្យមើលថែមទៀត»។

លោកទៀតថ្លែងថា គ.ជ.ប បានខិតខំប្រឹងប្រែងណាស់ ក្នុងការធ្វើឲ្យការបោះឆ្នោតត្រឹមត្រូវ តម្លាភាព សច្ចភាព គ្មានការក្លែងបន្លំទេ តែចំពោះការវាយតម្លៃរបស់អ្នកចាញ់ គឺគេមិនពេញចិត្ត មិនបានស្តែងចេញពីស្ថានភាពជាក់ស្តែងនោះទេ។

ប្រធានគ.ជ.ប បានលើកឡើងថា ប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង ៧.១លាននាក់ បានមកចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩.២លាននាក់។ ប្រជាពលរដ្ឋមកបោះឆ្នោតមានអត្រាខ្ពស់ បើប្រៀបធៀបនឹងការបោះឆ្នោតជាច្រើន នៅលើពិភពលោក។

លោកបន្ថែមថា ការបោះឆ្នោតនេះ ដោយសារកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ ធ្វើឲ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានហិង្សា និងការគំរាមកំហែង៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.