ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

មន្ត្រី​សុរិយោដី​និង​អភិបាលស្រុករង​ការរិះគន់​ទទួល​ប្រាក់​បើកដៃ​អោយ​សង់ផ្ទះ​លើដី​ចិញ្ចើមផ្លូវ​

មន្ត្រី​សុរិយោដី​និង​អភិបាលស្រុករង​ការរិះគន់​ទទួល​ប្រាក់​បើកដៃ​អោយ​សង់ផ្ទះ​លើដី​ចិញ្ចើមផ្លូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ មន្ត្រី​សុរិយោដី និង​អភិបាលស្រុក​កំរៀង រង​ការរិះគន់​ទទួល​ប្រាក់​សំណូក​បើកដៃ​អោយ​ប្រជាពលរដ្ឋ​បុកគ្រឹះ​សង់ផ្ទះ លើ​ដី​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៧​បេ និង​មាត់​អូរ នៅ​ចំណុច​ផ្លូវ​កោង​មុខ​អធិការដ្ឋាន ក្នុង​ភូមិ​អូរ​ដា​ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​

​មតិ​រិះគន់​មួយចំនួន​ថា មន្ត្រី​សុរិយោដី​និង​អភិបាលស្រុក​កំរៀង ប្រហែល​បានទទួល​ប្រាក់​សំណូក​ពី​ម្ចាស់ផ្ទះ ដែល​រស់នៅ​លើ​ដី​ចិញ្ចើម​ផ្លូវជាតិ​លេខ ៥៧ បេ និង​មាត់​អូរ ទើប​គ្មាប​ការទប់ស្កាត់ ចេះ​តែ​បិទ​ភ្នែក​អោយ​សាងសង់​ផ្ទះថ្ម បន្ត ដែល​បង្ក​អោយ​មាន​ការ​កកស្ទះ​ផ្លូវទឹក និង​ផ្លូវគោក ពិបាក​ធ្វើ​ចរាចរណ៍ ។​

​ម្ចាស់ផ្ទះ​ឈ្មោះ ម៉ាន់ ពិសី ភេទ​ស្រី​អា​យ​៣០​ឆ្នាំ ជា​គ្រូបង្រៀន និង​ឈ្មោះ អ៊ុង គន់ សុធា​រ៉ា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​គ្រូបង្រៀន​បានអោយដឹងថា គាត់​រស់នៅ​ទី​នេះ​យូរ​មក​ហើយ កាលពី​មុន​មិន​ទាន់​សង់​ផ្លូវជាតិ​ផ្ទះ ពួកគាត់​មិនមាន​ការប៉ះពាល់​ឡើយ ក្រោយ​ពី​សាងសង់​ផ្លូវ​ជាតិ ផ្ទះ​គាត់​បែរជា​ត្រូវ​ចំណីផ្លូវ​ទៅវិញ ។ ផ្ទះ​ដែល​កំពង់​សាងសង់​គឺ​ខាង​មន្ត្រី​សុរិយោដី​និង​អភិបាលស្រុក គាត់​បិទ​ភ្នែក អោយ​សាងសង់ តែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ពួក​ខ្លួន​មិន​បាន​សូកប៉ាន់ ដល់​មន្ត្រី​សុរិយោដី និង​អភិបាលស្រុក​ឡើយ ។​    ​

​ពាក់ព័ន្ធ​ករណី​នេះ លោក សយ សេរី ប្រធានការិយាល័យ​សុរិយោដី និង​សំណង់​ស្រុក​កំរៀង បានអោយដឹងថា ចំពោះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​សាងសង់​លើ​ដី​ចិញ្ចើមផ្លូវ រូបលោក​មិន​បាន​អនុញ្ញាត​អោយ​សាងសង់​ទេ តែ​ពួកគេ​លួច​សាងសង់ មិនតែប៉ុណ្ណោះ ខាង​ជំនាញ​បាន​ចេញ​លិខិត​អោយ​ផ្អាក​ការសាងសង់ និង​រាយការណ៍​ជូន​ថ្នាក់លើ​ផងដែរ ។​

​លោក ជា សុផាត អភិបាលស្រុក​កំរៀង បានអោយដឹងថា សំណង់​នៅ​ចំណុច​ខាងលើ​ជា​សំណង់​ឥត​ច្បាប់ រូប​លោក​មិន​បាន​ទទួល​សំណូក​ពី​ម្ចាស់ផ្ទះ​ទាំង​នោះ​ឡើយ ពេល​ប្រជុំ​កងឯកភាព​ម្តងៗ រូប​លោក​ក៏​បាន​លើកយក​មក​និយាយ​ផងដែរ​ថា ធ្វើ​អ្វី​កុំ​អោយ​ហួសហេតុ​ពេក បើ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង នរណា​ទទួលខុសត្រូវ ៕
​គឹម​សុខ​ជា​

2015_02_26d-(1) 2015_02_26d-(2) 2015_02_26d

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.