ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នាថ្ងៃព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដើម្បីពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងខេត្ត និងត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ការបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអភិបាលក្រុងស្រុកទាំង០៧ ក្នុងខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីចាត់ចែងគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស សម្ភារៈ ឧបករណ៍ បច្ចេកទេស និងមធ្យោបាយគ្រប់ប្រភេទរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធដែលមានស្រាប់ ក្នុងទិសដៅយុទ្ធនាការការពារ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីឱ្យការបោះឆ្នោតទទួលបានជោគជ័យ។ សម្រាប់ខេត្តពោធិ៍សាត់មាន៧៣៨ការិយាល័យបោះឆ្នោត ស្មើនឹង៤៩៧ទីតាំង ដែលត្រូវប្រើកម្លាំងការពារ សរុបចំនួន១៥០៣នាក់ ក្នុងនោះកម្លាំងនគរបាល ចំនួន៧៤២នាក់, កម្លាំងប្រជាការពារ ចំនួន៤៩៥នាក់, កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន១២៦នាក់ និងកម្លាំងកងពលតូចអន្តរាគមន៍លេខ១៤ ចំនួន១៤០នាក់។

លោក ជាវ តាយ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ ដែលគ្រប់មន្ទីរអង្គភាពជុំវិញខេត្តនិងរដ្ឋបាលខេត្ត បានបំពេញការងារដោយយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ ដែលលទ្ធផលសម្រេចបាននេះ បានបង្ហាញឱ្យឃើញពីការចូលរួមសាមគ្គី ពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ និងសន្តិសុខសុវត្ថិភាព បានដោយប្រសិទ្ធិភាពខ្ពស់។

លោកក៏បានជម្រុញបន្ថែមទៀត ដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: បន្តពង្រឹងផ្សព្វផ្សាយការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅក្នងដែនសមត្ថកិច្ចរបស់ខ្លួន, ពន្លឿនការផ្ដល់ឯកសារបោះឆ្នោត ជូនប្រជាពលរដ្ឋឱ្យបានលឿន ដើម្បីឱ្យដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ទទួលបានជោគជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.