ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោក គង់ វិបុល៖ ការបង្កើតកម្មវិធីវិក្កយបត្រនាំសំណាង ជាកញ្ចក់សម្រាប់ប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានសហគ្រាស មានវិក្កយបត្រមិនត្រឹមត្រូវ 

លោក គង់ វិបុល៖ ការបង្កើតកម្មវិធីវិក្កយបត្រនាំសំណាង ជាកញ្ចក់សម្រាប់ប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានសហគ្រាស មានវិក្កយបត្រមិនត្រឹមត្រូវ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ការបង្កើតកម្មវិធី «វិក្កយបត្រនាំសំណាង- GDT Lucky Draw» គឺជាកញ្ចក់សម្រាប់ប្រជាពលរដ្ឋ ក្នុងការផ្ដល់ព័ត៌មាន ចំពោះអាជីវកម្ម ឬសហគ្រាស ដែលមានវិក្កយបត្រមិនត្រឹមត្រូវ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានរៀបចំជាកញ្ចក់ ដែលជាអភិក្រមរបស់សម្ដេចតេជោ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ […] ឆ្លុះកញ្ចក់នេះ គឺឲ្យប្រជាពលរដ្ឋទាំងអស់ ជាកញ្ចក់ជួយយុទ្ធការ GDT Lucky Draw ដើម្បីឲ្យសាធារណជន ជួយផ្ដល់ព័ត៌មានមកថា អាជីវកម្មណា សហគ្រាសណា ដែលមិនអនុវត្ដនូវវិធានវិក្កយបត្រ»។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានឲ្យដឹងថា កម្មវិធី «វិក្កយបត្រនាំសំណាង- GDT Lucky Draw» នេះ ក៏ជាតម្លាភាពផងដែរ នូវការដាក់លិខិតប្រកាសបង់ពន្ធជាប្រចាំខែ។

លោកលើកឡើងថា ការពង្រឹងអភិបាលកិច្ចល្អ មិនត្រឹមតែស្ថាប័នរដ្ឋ ធ្វើតែម្នាក់ឯងនោះទេ គឺផ្នែកឯកជន ក៏ត្រូវធ្វើដែរ ដែលជាផ្នែកមួយ ក្នុងពង្រឹងអភិបាលកិច្ចផ្នែកឯកជន ខណៈអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងផ្នែករដ្ឋនេះ គឺបានពង្រឹងរួចហើយ ដោយបានពង្រឹងនៅក្នុងផ្នែកប្រព័ន្ធពន្ធដារ, ផ្នែកប្រព័ន្ធបច្ចេកវិទ្យា IT, ផ្នែកគ្រប់គ្រង ទាំងការប្រមូលចំណូលជាដើម -ល-។

លោកបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាយុទ្ធសាស្ដ្រស្នូល របស់យុទ្ធសាស្ដ្រចតុកោណ នៃដំណាក់កាលទី៤ ហើយយុទ្ធសាស្ដ្រចតុកោណនេះ ជាការពង្រឹងនូវអភិបាលកិច្ចល្អ និងការពង្រឹងរដ្ឋបាលកិច្ចល្អ ដែលឈានទៅដល់ការពង្រឹងប្រសិទ្ធភាព ស័ក្កសិទ្ធភាព និងតម្លាភាព ជូនរដ្ឋ និងជូនអ្នកជាប់ពន្ធ។

សូមជម្រាបថា កម្មវិធី «វិក្កយបត្រនាំសំណាង- GDT Lucky Draw» នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងនៃការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពថែមទៀត ដែលបានចែងរួចរាល់ ក្នុងយុទ្ធសាស្រ្ដកៀងគរចំណូល។ កម្មវិធីវិក្កយបត្រនាំសំណាងនេះ នឹងរួមចំណែកជួយប្រមូលពន្ធ ឲ្យអស់ពីសក្ដានុពល។

ចំពោះវិក្កយបត្រនាំសំណាងនេះមិនថា បងប្អូនប្រជាពលរដ្ឋបានចូលទិញទំនិញក្នុងហាងនានា មិនថាហាងតូច ឬធំនៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិក្នុងផ្ញើវិក្កយបត្រ ដើម្បីចូលរួមក្នុងកម្មវិធីវិក្កយបត្រនាំសំណាង។

ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានវិវិក្ដយបត្រពីបណ្ដាហាងនានា មានឈ្មោះត្រឹមត្រូវ តែមិនបានចុះបញ្ជីពន្ធដារ ក៏បងប្អូនប្រជាពលរដ្ឋ នៅតែអាចផ្ញើចូលក្នុងកម្មវិធី វិក្កយបត្រនាំសំណាង របស់ពន្ធដារ និងទទួលបានការចាប់ឆ្នោតផ្សងសំណាង។

ការចាប់ឆ្នោតយករង្វាន់មានរយៈពេល៦ខែម្ដង ដោយលើកទី១ ធ្វើឡើងនៅក្នុងខែធ្នូ ចុងឆ្នាំ២០២២នេះ រង្វាន់រួមមាន៖ រថយន្ដ Mazda ២គ្រឿង, ម៉ូតូ HONDA ១០គ្រឿង, ទូរស័ព្ទដៃ iPhone ចំនួន១០រង្វាន់ និងទូរទស្សន៍ចំនួន២០រង្វាន់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.