ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងគ.ជ.ប ហាមមិនឱ្យបក្សនយោបាយ កៀរគរកម្លាំងពីរាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី/ខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខឡើយ

គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងគ.ជ.ប ហាមមិនឱ្យបក្សនយោបាយ កៀរគរកម្លាំងពីរាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី/ខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.ម) នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំរួមមួយ ដោយហាមមិនឱ្យបក្សនយោបាយ កៀរគរកម្លាំងពីរាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី/ខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។

តាមសេចក្តីណែនាំរួម ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ស.ម និង លោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប ដែលបណ្តាញព័ត៌មាន  ទទួលបាន បញ្ជាក់ឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងគោលបំណងធានាឲ្យដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.ម) ធ្វើការណែនាំដូចខាងក្រោម៖

* គណបក្សនយោបាយ ឬ/និងបេក្ខជន មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយ ដើម្បីទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។

* គណបក្សនយោបាយ ឬ/និងបេក្ខជននិងប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងកិច្ចការពារថែរក្សាបរិយាកាស សន្តិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឲ្យបានល្អប្រសើរ ដោយមិនត្រូវធ្វើសកម្មភាព ណាមួយដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌សម្រាប់ គណបក្សនយោបាយ និងបេក្ខជនក្នុងដំណើរការបោះឆ្នោត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ជាធរមាន។

គ.ជ.ប និង គ.ស.អ សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ បេក្ខជន ប្រជាពលរដ្ឋដែលមាន ឈ្មោះបោះឆ្នោត និងសាធារណជនទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការរៀបចំការបោះឆ្នោតព្រម ទាំងយន្តការ រចនាសម្ព័ន្ធនៃ គ.ស.អ គ្រប់លំដាប់ថ្នាក់ និងសហការអនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កលក្ខណៈសម្បត្តិធានាបាននូវបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

កាលពីពេលថ្មីៗនេះ ក៏មានការទម្លាយតាមបណ្តាញសង្គមអំពីផែនការសម្ងាត់របស់ ទណ្ឌិត សម រង្ស៉ី ដែលបានបញ្ជូនមនុស្សជំនិតម្នាក់ពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជា ដើម្បីរៀបចំបណ្ដាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន ហើយប៉ុនប៉ងបង្កចលាចលដល់ការបោះឆ្នោតនាពេលខាងមុខនេះ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រោយពេលរាជរដ្ឋាភិបាល បានដឹងផែនការនេះ ឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ដែលជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី ក៏បានរត់គេចខ្លួនទៅប្រទេសបារាំងវិញហើយផងដែរ។

តាមរយៈហ្វេសបុករបស់ខ្លួន «Jasmine Angkor» ដែលបានចូលរួមទម្លាយអំពីការសម្ងាត់នេះ ក៏បានរៀបរាប់ថា៖ «តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន គឺបានទទួលផែនការពី លោកសម រង្សី ប្រមូលកម្លាំងពីខេត្តឡើងភ្នំពេញឱ្យបានយ៉ាងតិច៣ម៉ឺននាក់ដោយឱ្យ ជា មុន្នី ប្រមូលកម្មករ និង វន ពៅ ប្រមូល PassApp ឱ្យបានជាងមួយពាន់គ្រឿង»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.