ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកម្លាំងការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកម្លាំងការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកម្លាំងការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

ត្បូងឃ្មុំ៖ ដើម្បីបង្កើនការការពារធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំប្រជុំជួរ និងត្រួតពិនិត្យកម្លាំង ដាក់បទបញ្ជា ផែនការ ធ្វើយ៉ាងណាបន្តរឹតបន្តឹងវិន័យកងកម្លាំងក្នុងគោលដៅធានាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសផែនការការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្តប្រមាណជាង៣០០នាក់ នៅទីបញ្ជាការស្នងការដ្ឋាននគរបាលខេត្ត នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បានជំរុញ និងក្រើនរំលឹកឲ្យគ្រប់ផ្នែកជំនាញទាំងអស់គ្រប់ជាន់ថ្នាក់ក្តាប់ឲ្យបាននូវរាល់បញ្ហាសំខាន់ៗទាក់ទងនឹង ការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជួយសម្រួលចរាចរណ៍តាមដងផ្លូវ ពង្រឹងការការពារឲ្យបានម៉ត់ចត់នៅមុនថ្ងៃបោះ ថ្ងៃបោះ និងក្រោយថ្ងៃបោះឆ្នោត ពិសេសនៅតាមការិយាល័យបោះឆ្នោ តនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តែម្តង។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បន្ថែមថា បើទោះបីយើងជាប់បេសកកម្មលើការងារការពារការិយាល័យបោះឆ្នោតក៏ដោយ ប៉ុន្តែភារកិច្ចស្នូល គឺត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើរ រក្សាការងារតាមជំនាញ ក្នុងនោះថ្នាក់ដឹកនាំ នាយ-នាយករងការិយាល័យ ត្រូវបន្តពន្លឿនការងារមកកាន់សេនាធិការ រាល់បទល្មើសនានា ត្រូវបន្តនីរិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការ ក្នុងការដោះស្រាយរឿងក្តី និងបញ្ហាជូនពលរដ្ឋ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រីស្នងការ ម៉ុន មាគ៍ា បានកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ដែលខិតខំបំពេញភារកិច្ចការងារយ៉ាងសស្រាក់សស្រាំទាំងយប់ថ្ងៃ ដើម្បីសុខសុវត្ថិភាពសង្គម ពិសេសសូមឲ្យបេសកកម្មការពារក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទៅ០៥ ក្នុងខេត្តត្បូងឃ្មុំខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ៕       

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.