ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

គ.ជ.ប បង្ហាញលទ្ធផលជំនុំជម្រះបណ្ដឹងរបស់ឈ្មោះ គង់ រ៉ៃយ៉ា និងសម្រេចលុបចោលការផាកពិន័យ៥លានរៀល

គ.ជ.ប បង្ហាញលទ្ធផលជំនុំជម្រះបណ្ដឹងរបស់ឈ្មោះ គង់ រ៉ៃយ៉ា និងសម្រេចលុបចោលការផាកពិន័យ៥លានរៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញលទ្ធផល នៃសវនាការជំនុំជម្រះលើបណ្ដឹងរបស់ឈ្មោះ គង់ រ៉ៃយ៉ា ដែលប្ដឹងជំទាស់ការសម្រេចរបស់គណៈកម្មការរៀបចំការ បោះឆ្នោតខេត្តកំពង់ចាម។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន   ទទួលបាន គ.ជ.ប បានលុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន៥លានរៀល និងរក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀនទាំង១៥រូប ។

សូមរំលឹកថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានសម្រេចពិន័យប្រាក់៥លានរៀលពីលោក គង់ រ៉ៃយ៉ា បេក្ខជនមេឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បន្ទាប់ពីរូបលោកធ្វើសកម្មភាពចែកលុយនៅថ្ងៃយុទ្ធនាការ ឃោសនារកសំឡេងកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ។

លោក គង់ រ៉ៃយ៉ាង នៅថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត គឺថ្ងៃទី២១ ខែឧសភា បានធ្វើសកម្មភាពចែកលុយក្នុង១នាក់ ១០០ដុល្លារ ដល់សមាជិកគណបក្សភ្លើងទៀនមកពីតាមបណ្តាឃុំនានា ក្នុងស្រុកកងមាស។ សកម្មភាពចែកលុយនេះ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជាឃុំស្តឹង អ្នកស្រី ជិន ដាវី ប្តឹងទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតឃុំស្តៅ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.