ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

ថ្ងៃទី១៣នៃយុទ្ធនាការឃោសនាបោះឆ្នោត, លោក ស៊ុន ចាន់ថុល ជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជិត ១៤០០នាក់ នៅឃុំឈើខ្មៅ ស្រុកកោះធំ

ថ្ងៃទី១៣នៃយុទ្ធនាការឃោសនាបោះឆ្នោត, លោក ស៊ុន ចាន់ថុល ជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជិត ១៤០០នាក់ នៅឃុំឈើខ្មៅ ស្រុកកោះធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំឈើខ្មៅសរុបប្រមាណ១៣៦៨នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យមហាបរិញ្ញា ឈាង រ៉ា អនុប្រធានទី៣ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក ឃុំ ភូមិក្នុងឃុំឈើខ្មៅ គណៈអចិន្ត្រៃយ៍គណបក្សស្រុក និងបេក្ខជនពេញសិទ្ឋិក្រុមប្រឹក្សា ឃុំ អាណត្តិទី៥ ។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់សមាជិក សមាជិកាបេក្ខភាពឈរឈ្មោះបោះឆ្នោត ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋនៅឃុំឈើខ្មៅ និងខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការផ្តល់សេវា សាធារណ:ដូចជា៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងសេវាចាំបាច់ផ្សេងៗ ធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព ព្រមទាំងការអភិវឌ្ឍក្នុងឃុំឱ្យកាន់តែរីក ចម្រើន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើសុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ចាប់ផ្ដើមពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង១៥៖០០នាទីរសៀល ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំឈើខ្មៅ ឋិតក្នុងលំដាប់លេខរៀងទី១ មានរូបទេវតាបាច់ផ្កាជាសម្គាល់ ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ អត្ត សញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។

គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំឈើខ្មៅ រួមមាន៖ ផ្លូវបេតុង ៨កន្លែងប្រវែង៤,០២៩ម៉ែត្រក្នុងនោះ ១កន្លែងនៅភូមិក្បាលកោះប្រវែង៧៥០ ម៉ែត្រ ១កន្លែងនៅភូមិឈើខ្មៅប្រវែង៧៥០ម៉ែត្រ ១កន្លែងនៅភូមិត្រពាំងជ្រៃប្រវែង៧៥០ម៉ែត្រ ១កន្លែងនៅភូមិ កោះតូចប្រវែង៧៥០ម៉ែត្រ ១កន្លែងនៅភូមិទួលស្វាយប្រវែង៧៥០ម៉ែត្រ ១កន្លែងនៅភូមិត្រើយកោះ ៧៥០ម៉ែត្រ ១កន្លែងនៅភូមិចុងខ្សាច់ប្រវែង៧៥០ម៉ែត្រ ១កន្លែងនៅភូមិចុងកោះប្រវែង ៧៥០ ម៉ែត្រ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.