ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អំពាវនាវពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៥ ខែមិថុនា

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អំពាវនាវពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៥ ខែមិថុនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាផ្លូវចំនួន៤ខ្សែ នៅក្នុងមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រមទាំងអំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែមិថុនា ឱ្យបានគ្រប់ៗគ្នា។

សម្រាប់ផ្លូវទាំង៤ខ្សែនេះ រួមមានផ្លូវបេតុង ២ខ្សែ, ផ្លូវកៅស៊ូ០១ខ្សែ ផ្លូវក្រាលថ្មបំបែក០១ខ្សែ និងលូជ្រុងរំដោះទឹកជំនន់២កន្លែងផងដែរ។

នាឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងកោតសរសើរអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកស្រុកមង្គលបូរី ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការចូលរួមថែរក្សាបានសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ធ្វើប្រជាពលរដ្ឋខ្មែរអាចជៀសផុត ពីក្រញាំមច្ចុរាជបានមកវិញ ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរ ប្រជាពលរដ្ឋ សូមបន្តអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ បង្កើតពង្រីកមុខរបរ និងជំរុញវិស័យកសិកម្ម មិនយកពន្ធលើដីកសិកម្មបង្កបង្កើនផល ជាលក្ខណៈគ្រួសារ កសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ឃុំ សង្កាត់ ការពង្រឹងសន្តិសុខស្បៀង ការប្រើប្រាស់ទឹកស្អាត និងថាមពល អគ្គិសនី និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតទាំងអស់សូមត្រូវត្រៀមខ្លួន និងឯកសារសម្រាប់បម្រើឱ្យការងារបោះឆ្នោត (អត្តសញ្ញាណប័ណ្ណ) និងឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបានឃុំសង្កាត់មានសុវត្ថិភាព សិទ្ធិសេរីភាព ជីវភាពប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ គោរព និងការពារ។

ជាមួយគ្នានេះដែរ បំពេញកង្វះខាតក្នុងការងារបណ្តុះបណ្តាលធនធានមនុស្ស, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានជួយសាងសង់អគារសិក្សាមួយខ្នង មាន៥បន្ទប់ នៅបឋមសិក្សា២ឆ្នូ នៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.