ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

អាជីវករផ្សារធំកំពង់ចាម និងផ្សារបឹងកុក បង្ហាញអារម្មណ៍រីករាយនូវវត្តមានអញ្ជើញចុះសួសុខទុក្ខ ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាមួយនឹងសមិទ្ធផលថ្មី

អាជីវករផ្សារធំកំពង់ចាម និងផ្សារបឹងកុក បង្ហាញអារម្មណ៍រីករាយនូវវត្តមានអញ្ជើញចុះសួសុខទុក្ខ ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាមួយនឹងសមិទ្ធផលថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាជីវករផ្សារធំកំពង់ចាម និងផ្សារបឹងកុក បង្ហាញអារម្មណ៍រីករាយនូវវត្តមានអញ្ជើញចុះសួសុខទុក្ខ ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាមួយនឹងសមិទ្ធផលថ្មី

(កំពង់ចាម) :ដើម្បីឱ្យដឹងច្បាស់អំពីសុខទុក្ខ និងការប្រកបរបររកស៊ី លក់ដូរប្រចាំថ្ងៃ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនអាជីវករយើង នៅរសៀលថ្ងៃ ទី១ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម រួមនិងថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពលក់ដូររបស់បងប្អូនអាជីវករផ្សារធំ កំពង់ចាម ស្ថិតក្នុង សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ក្នុងដំណើរចុះសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពនៃការប្រកបរបរលក់ដូរប្រចាំថ្ងៃរបស់បងប្អូនអាជីវករ និងការចុះពិនិត្យសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម គឺការសាងសង់ដំបូលថ្មីបន្ថែមដល់ផ្សារធំកំពង់ចាម ចំនួន ៣៣០០ម៉ែត្រការេ ខណៈដំបូលផ្សារពីមុនមានសភាពទ្រុឌទ្រោម ហើយគិតមកដល់ពេលនេះការសាងសង់ដំបូលផ្សារខាងលើសម្រេចបានលទ្ធផលរួចរាល់ ១០០% ។

ទាំងបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារខាងលើ បានបង្ហាញនូវការសាទរ លាយឡំជាមួយទឹកមុខញញឹម សើចសប្បាយ ហើយពួកគាត់បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលលោកបានគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ គ្រប់ទិសទីគ្រប់កាលៈទេសៈ។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារ បានបន្តអញ្ជើញចុះសួរសុខទុក្ខបងប្អូនអាជីវករផ្សារបឹងកុក និងពិនិត្យមើលដំបូលផ្សារដែលបានកសាងសង់រួចរាល់ ១០០% ដែលជាការចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដោយតបតាមការស្នើសុំរបស់បងប្អូនអាជីវករផ្សារ ខណៈដំបូលផ្សារបឹងកុកពីមុនមានសភាពទ្រុឌទ្រោមខ្លាំងដូចផ្សារធំកំពង់ចាមដែរ៕

                                           

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.