ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលទៅទីផ្សារ

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលទៅទីផ្សារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលទៅទីផ្សារ

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលទៅទីផ្សារ

កំពង់ចាម៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវលំមួយខ្សែ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលនានារបស់ពួកគាត់ ទៅកាន់ទីផ្សារ។

ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារ និងលោក ផាន់ អាណា អនុប្រធានក្រុមការងារ នាសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានប្រគល់ថវិកាថ្លៃជួសជុលផ្លូវនេះ ដែលគ្រោងបញ្ចប់នាពេលឆាប់ៗនេះ។

ឯកឧត្តមបណ្ឌិត បានប្រសាសន៍ “ផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើរទៅកាន់ចម្ការ និងស្រែរបស់ពួកគាត់ ដើម្បីដាំដុះ ព្រោះពួកគាត់ជាកសិករពឹងផ្អែកលើកសិកុម្ម”។

ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបានសន្យាជាមួយក្រុមការងារថា ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឲ្យកាន់តែរីចម្រើនថែមទៀត។

សូមរំឭកថា ក្រុមការងារនេះស្ថិតនៅក្រោមក្រសួងព័ត៌មាន គឺសុទ្ធសឹងតែជាអ្នកសារព័ត៌មាន ជាម្ចាស់ស្ថាប័ន និងថ្នាក់ដឹកនាំស្ថាប័ន ដែលត្រូវបានប្រកាសតែងតាំង ក្រោមអធិបតី ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម បានជំរុញឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឲ្យបន្តខិតខំអនុវត្តគោលនយោបាយរបស់គណបក្ស ដើម្បីឈានទៅរកជ័យជម្នះ បន្តបន្ទាប់ថែមនៅពេលខាងមុខ។

នៅក្នុងពិធីប្រកាសនាពេលនោះ ឯកឧត្តម លី វ៉ាន់ហុង ក៏បានបង្ហាញពីភាពជោគជ័យរបស់ប្រទសជាតិ ដែលរាជរដ្ឋាភិបាលសម្រេចបានពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ក្នុងប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា «ប្រទេសកម្ពុជាជាប់ចំណាត់ថា្នក់លេខ២ នៅលើពិភពលោកសម្រាប់ការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ ដល់ប្រជាជននៅក្នុងប្រទេស»។

ការលើកឡើងបែបនេះរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺនៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ភូមិអង្គរជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម និងកែសម្រួលក្រុមការងារគណបក្សចុះជួយភូមិអង្គលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សភូមិ-ឃុំ-ស្រុក គ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានភូមិអង្គរជ័យលើនេះ។

ឯកឧត្តម លី វ៉ាន់ហុង បានប្រគល់សេចក្តីតែងតាំងសម្រេចថ្មីជូនឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ជាប្រធានក្រុមការងារ និងអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះ ជួយភូមិអង្គជយ័លើ ស្រុកកោះសូទិន ខេត្តកំពុងចាម ដើម្បីដឹកនាំចលនាការងារជួយប្រជាជនក្នុងភូមិ ឲ្យពួកគាត់កាន់តែយល់ច្បាស់ពីគោលនយោបាយរបស់គណបក្សប្រជាជន ដែលស្ថាបនិកសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ចំណែកឯកឧត្តមបណ្ឌិត ម៉េង សុភណ្ឌ័ ក្រោយពីទទួលបានសេចក្តីតែងតាំងជាប្រធានក្រុមការងារ បានមានមតិសំណេះសំណាល និងជម្រាបជូនប្រជាពលរដ្ឋក្នុងភូមិជាង២៥០នាក់ អំពីផែនការនានារបស់ក្រុមការងារ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន នៅក្នុងមូលដ្ឋាន ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិ។

ឯកឧត្តម ម៉េង សុភ័ណ្ឌ ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនផងដែរ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ និងតម្រូវការចាំបាច់ របស់ប្រជាជនភូមិអង្គរជ័យលើ មានដូចជា តម្លាភាពការក្នុងការទទួលបានសេវាសាធារណៈ បញ្ហាពាក់ព័ន្ធផ្លូវច្បាប់ យុត្តិធម៌សង្គម ភូមិមានសុវត្ថិភាព ការអប់រំ ពង្រឹងសមត្ថភាពផ្នែកវិស័យកសិកម្ម និងជួយស្វែងរកទីផ្សាររបស់ពួកគាត់ ជាដើម៕ ដោយ លោក ផាន់ អាណា

  

 

        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.