ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀនបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងការរៀបចំពិធីដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥
(ខេត្ដកណ្តាល)៖ ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀននៅថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងការរៀបចំពិធីដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាសង្កាត់ដើមមៀនសមាសភាពចូលរួមមានលោកប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង៦ លោកប្រធានគណ: កម្មាធិការគណបក្សសង្កាត់ដើមមៀន លោកប្រធានមណ្ឌលសកម្មភាពទាំង១៨ សមាជិក សមាជិកាក្រុមប្រឹក្សា និងលោកមេភូមិទាំង៦សរុបចំនួន៩៩រូប៕




