ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំលឹកប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះជូនគណបក្សប្រជាជនកម្ពុជា

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំលឹកប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះជូនគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល )៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិអន្លុងសាន ភូមិព្រែកតាមេម ភូមិឡក្បឿង ភូមិពោធិ អណ្តែត និងភូមិពោធិ៍រាម្មា ក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល នៅក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ពិធីនេះក៏មានការចូលរួមអមដំណើរពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារ គណបក្សចុះ មូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំព្រែកស្ដីសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងឃុំព្រែកស្ដី។

ឆ្លៀតក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើសុំឱ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រែកស្ដីទាំង អស់កុំភ្លេចទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រែកស្ដី ដែលស្ថិតនៅលេខរៀងទី២ មានរូបសញ្ញាទេវតាបាចផ្កា ជាសម្គាល់នៅលើសន្លឹកឆ្នោតចាប់ផ្ដើមពីម៉ោង៧៖០០ នាទីព្រឹករហូតដល់ម៉ោង១៥៖០០នាទីរសៀល។

គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំព្រែកស្តី រួមមាន៖ ផ្លូវបេតុងប្រវែង៥,៦៣០ម៉ែត្រស្ថិតក្នុងភូមិព្រែកស្ដី ភូមិព្រែកលោក ភូមិអន្លង់សាន្ត ភូមិព្រែក តាមេម ភូមិឡក្បឿង ភូមិពោធិ៍អណ្តែត ភូមិពោធិ៍រម្មា និងភូមិប្រធាតុ ធ្វើស្ពានបេឡេត៍២កន្លែង ប្រវែង ៩៤ម៉ែត្រ នៅភូមិចុងព្រែក១កន្លែងប្រវែង២១ម៉ែត្រ នៅភូមិព្រែកលោក១កន្លែង ប្រវែង២៨ម៉ែត្រ ធ្វើមណ្ឌល សុខភាពក្នុងឃុំព្រែកស្ដី២កន្លែង មណ្ឌលសុខភាពព្រែកស្ដីស្ថិតក្នុងភូមិអន្លង់សាន្ត មណ្ឌលសុខភាព ពោធិ៍រាម្មាស្ថិតក្នុងភូមិប្រធាតុ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.