ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

គ.ជ.ប ច្រានចោលចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ លោក សុន ឆ័យ

គ.ជ.ប ច្រានចោលចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ លោក សុន ឆ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដែលបានថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

តាមសេចក្តីសេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ រួមមាន៖

ទី១៖ លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន បានលើកឡើងថា «…ឱ្យតែគណបក្សភ្លើងទៀន និយាយអី មានចំណុចអីហ្នឹង គឺគាត់សហការគ្នាល្អណាស់រវាងគណបក្សគាត់ ហើយនិង គ.ជ.ប ដូចជាត្រូវរូវគ្នាចិត្តមួយថ្លើមមួយតែហ្មង ប្តឹងនេះមិនចេះឈប់ មិនចេះហើយហ្មង…»។

គ.ជ.ប បានបញ្ជាក់ថា ការថ្លែងបែបនេះគឺមិនឆ្លុះបញ្ជាំងពីការពិតទេ ហើយផ្ទុយពីជំហររបស់ គ.ជ.ប ដែលប្រកាន់ខ្ជាប់គោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយទោះបីគណបក្សតូច ឬធំក្តី។

គ.ជ.ប មានយន្តការដោះស្រាយបណ្តឹងជាបីថ្នាក់ គឺនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គិតត្រឹមថ្ងៃនេះ សម្រាប់ការឃោសនាបោះឆ្នោតចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប បានទទួលបណ្តឹងសរុបចំនួន ៥០បណ្តឹង ពីតំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ។

ទី២៖ លោក សុន ឆ័យ បានលើកឡើងទៀតថា «ឱ្យមន្រ្តីការិយាល័យបោះឆ្នោតនៅក្នុងរាជធានី នៅក្នុងសង្កាត់បី បើតាមខ្ញុំដឹងដែលយើងឃើញលិខិតនោះ ប៉ុន្តែខ្ញុំបានប្រកាសហើយប្រកាសទៀតថា ដូចជាមិនមែនទេ យើងបានផ្ញើទៅ គ.ជ.ប ឱ្យអង្កេតមើល តើលិខិតហ្នឹងមែន ឬមិនមែន? ពីព្រោះគណបក្សមិនអាចហៅមន្រ្តី គ.ជ.ប ឱ្យមកទទួលការណែនាំទេ…»។

ចំពោះចំណុចនេះ គ.ជ.ប បានទទួលលិខិតរបស់គណបក្សភ្លើងទៀន កាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ហើយ គ.ជ.ប បានឆ្លើយបំភ្លឺតាមរយៈលិខិតលេខ ០៧១ គ.ជ.ប.អគ្គ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ដែលក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប សូមដកស្រង់ថា «កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពុំមានករណីបើកវគ្គបំពាក់បំប៉នមន្រ្តីការិយាល័យ បោះឆ្នោតដោយគណបក្សនយោបាយណាមួយ ដូចការលើកឡើងរបស់គណបក្សភ្លើងទៀននោះទេ ដោយហេតុថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប មិនទាន់បានជ្រើសរើស និងតែងតាំងសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ណាមួយនៅឡើយទេ។ ផ្អែកតាមប្រតិទិនការងាររបស់ គ.ជ.ប ការប្រលងជ្រើសរើសសមាសភាព គ.ក.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២»។

ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប សូមជម្រាបជូនថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទាំង ១,៦៥២ បានធ្វើការប្រលងជ្រើសរើសមន្រ្តីការិយាល័យបោះឆ្នោតក្នុងមុខតំណែងជាប្រធាន អនុប្រធាន លេខាធិការ និងសមាជិកទី១ ទី២ និងទី៣ ក្នុងមួយការិយាល័យចំនួន ៦នាក់ សរុបចំនួន ១៤១,៦១២នាក់ សម្រាប់ការិយាល័យសរុបទូទាំងប្រទេសចំនួន ២៣,៦០២ការិយាល័យ ហើយមន្ត្រីការិយាល័យបោះឆ្នោតដែលបានជ្រើសរើសខាងលើ ត្រូវធ្វើការបណ្ដុះបណ្ដាលនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបំពេញការងារបោះឆ្នោត នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.