ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

អភិបាលខេត្តពោធិ៍សាត់ សម្រេចផ្តល់ជូនផ្លូវបេតុង២ខ្សែ ប្រវែងជិត៥០០ម៉ែត្រ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ 

អភិបាលខេត្តពោធិ៍សាត់ សម្រេចផ្តល់ជូនផ្លូវបេតុង២ខ្សែ ប្រវែងជិត៥០០ម៉ែត្រ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចផ្តល់ជូនផ្លូវបេតុង ចំនួន០២ខ្សែ ប្រវែង៤៨៧ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ជាអចិន្ត្រៃយ៍ និងប្រើប្រាស់ដោយប្រយោល ក្នុងភូមិចំការចេកខាងជើង និងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ការសម្រេចផ្តល់ជូនផ្លូវបេតុងខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់ អំពីស្ថានភាពផ្លូវជាក់ស្តែង ជុំវិញការស្នើសុំកន្លងមក ទាក់ទងនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោក ជាវ តាយ បានមានប្រសាសន៍ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ មានតួនាទីតភ្ជាប់ និងដឹកជញ្ជូនគ្រប់ផលិតផល ទៅកាន់គ្រប់ច្រកល្ហក ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការផ្តល់សេវាសាធារណៈ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង និងទំនើបជឿនលឿនជាងនេះថែមទៀត។

លោកក៏ដូចជាក្រុមការងារ បានប្តេជ្ញាបន្តខិតខំកសាង អភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយ ក្នុងខេត្តពោធិ៍សាត់យើងឱ្យកាន់តែខ្លាំងទ្វេដង ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រពិតប្រាកដ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «មន្ត្រីគឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ»។

លោក ជាវ តាយ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវផ្តល់ព័ត៌មានមកក្រុមការងារ ឬតំណាងក្រុមប្រឹក្សាសង្កាត់ផ្ទះព្រៃ ដែលជាបេក្ខភាពឈរឈ្មោះ លំដាប់លេខរៀងទី១ ក្នុងករណីពួកគាត់ជួបប្រទះបញ្ហាលំបាក ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន ហើយផ្លូវបេតុងទាំង២ខ្សែខាងលើ រួមទាំងការស្នើសុំដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ នឹងចាប់ដំណើរការសាងសង់ នៅចុងខែមិថុនាខាងមុខនេះផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.