ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ហ្វេសបុក Khmer Overseas ទម្លាយរូបភាព មេបក្សខ្មែរឈប់ក្រ លួចជួបស្ងាត់ៗជាមួយ សម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅទីក្រុងប្រ៊ុចសែល

ហ្វេសបុក Khmer Overseas ទម្លាយរូបភាព មេបក្សខ្មែរឈប់ក្រ លួចជួបស្ងាត់ៗជាមួយ សម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅទីក្រុងប្រ៊ុចសែល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ហ្វេសបុកឈ្មោះ «Khmer Overseas» បានទម្លាយរូបភាពជាច្រើនសន្លឹក ដែលលោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ បានលួចជួបស្ងាត់ៗជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ហ៊ុន ម៉ាណែត នៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។

ហ្វេសបុកនេះបានរៀបរាប់ទាំងស្រុងថា៖

Brussels ថ្ងៃទី01/06/2022

ព្រឹកមិញ ខ្ញុំបើកស្តាប់វិទ្យុអាមេរីកនិយាយភាសាខ្មែរហើយចង់តែសើចព្រោះអ្នកនយោបាយ និងអ្នកគាំទ្របក្ស នយោបាយនានា ចេះតែភ្លេចសម្តីមួយឃ្លារបស់ លោកនាយករដ្ធមន្ត្រី ហ៊ុន សែន ដែលគាត់តែងតែរំលឹកដាស់តឿនជារឿយៗ នោះគឺ «មេមាន់បណ្តើរកូនទា»។

បើតាមការនិយាយរបស់ លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ អំពីមូលហេតុដែល គាត់ធ្វើពហិកាមិនចូលរួមបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃ ទី៥ មិថុនា ២០២២ ខាងមុខនេះ គឺគាត់បានចោទប្រកាន់គ្រប់បែបយ៉ាងមកលើរដ្ឋាភិបាលភ្នំពេញ ជាពិសេស គឺការទិតៀនមកលើលោក ហ៊ុន សែន ថាជាជនផ្តាច់ការបិទសិទ្ធិ សេរីភាព ។ល។ ប៉ុន្តែមានរឿងមួយដែលគ្មានអ្នកណាដឹងទេថា «តើមានអ្វីនៅពីក្រោយឆាកនោះ?» ខ្ញុំសូមការអភ័យទោស និងការយោគយល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្នុងការបញ្ចេញនូវរូបថតមួយចំនួនដែល «លោក ក្រវ៉ាញ ដារ៉ន បានមក លួចជួបស្ងាត់ៗជាមួយ លោក ហ៊ុន សែន និងជាមួយលោក ហ៊ុន ម៉ាណែត» នៅ ព្រុចសែល ឆ្នាំ ២០១៨ ក្នុងឱកាសដែល លោក ហ៊ុន សែន មកចូលរួមក្នុងវេទិកា អាស៊ី-អឺរ៉ុប។

«តើដឹងទេថាពេលពួកគាត់ជួបគ្នា ពួកគេនិយាយអ្វីខ្លះ? តើក្រវ៉ាញ ដារ៉ន ជាអ្នកណា? សូមមើលរូបថតទាំងនេះ ហើយសូមគិតដល់ពាក្យរបស់លោក ហ៊ុន សែន «មេមាន់បណ្តើរកូនទា» ! «L’arbre n’est point jugé sur son écorce mais sur ces fruits»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.