ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្វើសកម្មភាពបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប

ល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្វើសកម្មភាពបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្វើសកម្មភាពបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!

ខេត្តកំពង់ចាម ÷ ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ កំពុងដំណើរការបើកលេងបានយ៉ាងរំភើយ!នៅចំណុចចំការចេក មួយកន្លែង ស្ថិតនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សង្ស័យ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ ប្រហែល អសមត្ថភាពក្នុងការចាត់កម្លាំងចុះធ្វើការបង្ក្រាប!ទីតាំងវង់ល្បែងខុសច្បាប់មួយកន្លែងនេះទេដឹង!

បើយោងតាមប្រជាពលរដ្ឋរាយការណ៍ប្រាប់ឲ្យដឹងថា÷ ទីតាំងល្បែងសុីសងដុះស្លែខាងលើនេះ នៅតែដំណើរការបើកលេងបានបែបនេះសង្ស័យ ម្ចាស់ទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះ អាចផ្ដល់ផលប្រយោជន៍ប្រចាំខែឲ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មួយចំនួនក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចរាល់ជាក់ជាមិនខានឡើយ! ទើបទីតាំងវង់ល្បែងមួយនេះហ៊ានបើកលេងបានទៅដោយរលូន ថែមទាំងនាំគ្នាស្រែកហ៊ោកញ្ច្រៀវយ៉ាងទ្រហឹងទៀតផង បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឲ្យមានការព្រួយបារម្ភ និងភ័យខ្លាចអំពីអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) ដូចជា គ្រឿងញៀន លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ។

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ឋក្រោមឪវ៉ាទ ត្រូវតែបង្ក្រាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវឲ្យមានការយោគយល់ឡើយ!ត្រូវតែបង្ក្រាប!ឲ្យខានតែបាន! តែផ្ទុយទៅវិញ អាជ្ញាធរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហ៊ានល្មើសបទបញ្ជាថ្នាក់ដឹកនាំ បណ្តោយឲ្យកើតមានទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងបានយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ពុំឃើញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការបង្ក្រាប!ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព(ទាំង៧)ចំណុច របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះឡើយ!

ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំថ្មពូន ស្រុកព្រៃឈរ បាននាំគ្នាធ្វើការសូមណុំពរយ៉ាងទទួចទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល ជាស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យភាពជាក់ស្ដែងដើម្បីធ្វើការបង្រ្កាប!ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅតែបន្តបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.