ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

លោក ហ៊ុន ម៉ា​ណែ​តៈ នៅក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត ថ្នាក់ជាតិ ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន នឹង​ទទួលបាន​ការគាំទ្រ ពី​ប្រជាពលរដ្ឋ យ៉ាងច្រើន​លើសលប់​

លោក ហ៊ុន ម៉ា​ណែ​តៈ នៅក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត ថ្នាក់ជាតិ ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន នឹង​ទទួលបាន​ការគាំទ្រ ពី​ប្រជាពលរដ្ឋ យ៉ាងច្រើន​លើសលប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

លោក ហ៊ុន ម៉ា​ណែ​តៈ នៅក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត ថ្នាក់ជាតិ ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន នឹង​ទទួលបាន​ការគាំទ្រ ពី​ប្រជាពលរដ្ឋ យ៉ាងច្រើន​លើសលប់​

 ភ្នំពេញៈ “​ខុសពី​បណ្តា​ប្រទេស​មួយចំនួន ប្រជាពលរដ្ឋ​ខ្មែរ បានផ្តល់​ទំនុក ចិត្ត ទទួលយក​ការចាក់​វ៉ាក់សាំង ក្នុង​ក្របខ័ណ្ឌ នៃ​យុទ្ធនាការ​ជាតិ រហូតដល់​ជាង ៩០% នៃ​ចំនួន​ប្រជាជន​សរុប ១៦ លាន​នាក់​។ ដូច្នេះ យើង​សង្ឃឹមថា នៅក្នុង​ការបោះឆ្នោត ឃុំ​-​សង្កាត់ សម្រាប់​ឆ្នាំ​២០២២​នេះ ក៏ដូចជា ការបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០២៣ ខាងមុខ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស និង​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន ឆ្លង​ផុតពី​គ្រោះភ័យ​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ ក៏​នឹង​បន្ត​ទទួលបាន នូវ​ការគាំទ្រ និង​ការជឿជាក់​ពី​សំណាក់ ប្រជាពលរដ្ឋ យ៉ាងច្រើន​លើសលប់ លើសពី ៩០% ដូច​ជោគជ័យ នៃ​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង​ផងដែរ ដើម្បី​ផ្តល់ឱកាស​ឱ្យ​គណបក្ស​ប្រជាជន បន្ត​ទទួល រែកពន់ អ​ម្រែ​ក​ភារកិច្ច​បម្រើ ការពារជាតិ និង​ប្រជាជន ឱ្យបាន​រស់នៅក្នុង​សេចក្តីសុខ សុភមង្គល និង​សុវត្ថិភាព ក្រោម​ម្លប់​នៃ​សន្តិភាព លំនឹង​ស្ថិរភាព​ផ្នែក​សង្គម សេដ្ឋកិច្ច និង​នយោបាយ ព្រមទាំង​ឱកាស នៃ​ការអភិវឌ្ឍ រីកចម្រើន ជានិច្ច​និរន្ត​ន៍​”​។
​នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្តាល នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត ក្រុង​-​ស្រុក និង​ក្រុម​សកម្មជន​យុវជន គណបក្ស​ឃុំ​-​សង្កាត់ សាខា​មន្ទីរ​-​អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និង​សកម្មជន​យុវជន​ភូមិ នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២២ នេះ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាៈ លទ្ធផល​នៃ​ការបោះឆ្នោត​នីមួយៗ គឺជា​ការបញ្ជាក់ អំពី​ឥទ្ធិពល​របស់​គណបក្ស និង​ការគោរព​ស្រឡាញ់​ពិតប្រាកដ របស់​ប្រជារាស្ត្រ មកលើ គណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោត ដាច់ខាត ត្រូវធ្វើឡើង​ដោយ​សម្ងាត់ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ពិតជា​ការឆ្លុះបញ្ចាំង នូវ​ឆន្ទៈ​ពិតប្រាកដ របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ ការបោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ គឺជា​ការផ្តល់​រង្វាន់ និង​ការគាំទ្រ​លើក ទឹកចិត្ត ដល់​អ្នក​ដែល​បាន​ខិតខំ​ធ្វើ និង​លះបង់​ជាក់ស្តែង ដើម្បីឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បក្ស គ្រប់​ជាន់ថ្នាក់ មាន​កម្លាំងចិត្ត និង​លទ្ធភាព បំពេញភារកិច្ច ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​ឆ្លងតាម​មូលដ្ឋាន​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន ដែល​បាន​កសាង​ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ កន្លងមកនេះ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​តំណាងឱ្យ​អនាគត ភាព​ត្រជាក់​ជុំ រួបរួម​ផ្សះផ្សារ​ជាតិ និង​ការអភិវឌ្ឍ​រីកចម្រើន ដោយ​ខុស​ផ្ទុយស្រឡះ ពី​ការធ្វើ​នយោបាយ បែប​ប្រជាភិថុតិ ដែល​នាំមក​នូវ សង្គ្រាម​បែកបាក់ ការរើសអើង ការបំផ្លិចបំផ្លាញ និង​ភាព​អន់ ថយ ដូច​អ្វីដែល​កម្ពុជា ធ្លាប់បាន​ឆ្លងកាត់ រួចមកហើយ ក្នុង​ប្រវត្តិ​អតីតកាល​ដ៏​ជូរចត់​។​

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថាៈ សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ គឺជា​សេចក្តីសុខ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុងន័យនេះ មន្ត្រី​បក្ស និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​ខិតខំ​ប្រែង បម្រើ​ប្រជាពលរដ្ឋ​ទូទៅ ដោយស្មោះ​ត្រង់ និង​ដោយ​គ្មាន​ការរើសអើង បែងចែក ព្រមទាំង​បាន​បើកទូលាយ ឱ្យមាន​ការចូលរួម​ពី​អង្គការ​-​សមាគម​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ ក្នុងនាម​ជា​កម្លាំង​សរុប​របស់​ជាតិ សំដៅ​ធ្វើ​យ៉ាង​ឱ្យ​ប្រជាពលរដ្ឋ បានរស់នៅ ដោយ​សុខសាន្ត និង​មាន​ជីវភាព​សម្បូរ​សប្បាយ​រុងរឿង​។ សមាសភាព ជា​សមាជិក​បក្ស ជា​អ្នកគាំទ្រ ឬ​ជា​ប្រជា​ល​ពលរដ្ឋ​ទូទៅ មិនមាន​អ្វី​សំខាន់​ឡើយ ពីព្រោះ​អ្វី​សំខាន់ គឺ​ការគាំទ្រ និង​ចូលរួម​ក្នុង​បុព្វហេតុ​ដឹកនាំ ដ៏​ត្រឹមត្រូវ គឺ​ការបម្រើ និង​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ក្រោម​ធ្លុង​មហា​សាមគ្គីភាព​ជាតិ និង​ដំបូល​នៃ​សុខសន្តិភាព​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​អះអាងថាៈ ការចូលរួម​របស់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ក្រុមការងារ​យុវជន និង​សកម្មជន​យុវជន យ៉ាងច្រើន​កុះករ ជាង ២,០០០ នាក់ ដែល​សុទ្ធសឹង ជា​ក្បាលម៉ាស៊ីន នៃ​យន្តការ​យុវជន របស់​គណបក្ស​ខេត្ត នាឱកាស​នេះ គឺជា​ការបង្ហាញ​នូវ​កិត្យានុភាព ជំនឿ​ជឿជាក់ និង​កម្លាំង​ដ៏​ស្វាហាប់​របស់​មហា​គ្រួសារ គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ស្រប​ពេលដែល​ថ្ងៃនេះ គឺជា​ថ្ងៃទី​១២ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ដែល​ត្រូវ​បិទ​បញ្ចប់ នៅ​ថ្ងៃទី​៣ ខែមិថុនា ខាងមុខនេះ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.