នៅព្រឹកថ្ងៃអង្គារ ១កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជជុំអាគារ”ឃ” សាលាខេត្តស្វាយរៀង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
#របៀបវរៈនៃកិច្ចប្រជុំនេះមាន
១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥។
២. ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
៣. ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកំណត់ប្រតិទិននៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល ១២ខែ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
៤. ស្តាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥. ស្តាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២២ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៦. សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៣៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។




