ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះជួបសំណោះសំណាលជាមួយអាជីវករ ក្នុងផ្សារព្រែកប៉ី និងចែកខិត្តបណ្ណជូនប្រជាពលរដ្ឋនៅតាមផ្ទះក្នុងឃុំកោះធំខ ស្រុកកោះធំ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះជួបសំណោះសំណាលជាមួយអាជីវករ ក្នុងផ្សារព្រែកប៉ី និងចែកខិត្តបណ្ណជូនប្រជាពលរដ្ឋនៅតាមផ្ទះក្នុងឃុំកោះធំខ ស្រុកកោះធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះជួបសំណោះសំណាលជាមួយអាជីវករ ក្នុងផ្សារព្រែកប៉ី និងចែកខិត្តបណ្ណជូនប្រជាពលរដ្ឋនៅតាមផ្ទះក្នុងឃុំកោះធំខ ស្រុកកោះធំ

កណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានចុះជួបសួរសុខទុក្ខ អាជីវករ នៅក្នុងផ្សារព្រែកប៉ិ និងចែកខិត្តបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅតាមផ្ទះក្នុងភូមិ៥ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។

ពិធីនេះក៏មានការចូលរួមពីអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំកោះធំខ សមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងឃុំកោះធំខ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនបងប្អូនអាជីវករអំពីគម្រោងកំពុងដំណើរ ការសាងសង់ មន្ទីរពេទ្យតេជោសែនកោះធំ ដែល សមិទ្ធផលថ្មីនេះនឹងលេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ ក្នុងពេលឆាប់ៗ នៅស្រុកកោះធំ ដែលជាមន្ទីរពេទ្យដ៏ធំមួយ អាចផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកកោះធំ និងប្រជាពលរដ្ឋមកពីតំបន់ជុំវិញស្រុកកោះធំដូចជា៖ ស្រុកស្អាង ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ដើម្បីសម្រួលដល់ការពិនិត្យ និងព្យាបាលជំងឺផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើ និងអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឃុំកោះធំខ ឋិតក្នុងលំដាប់លេខរៀងទី១ មានរូបទេវតាបាច់ផ្កាជាសម្គាល់ឋិត ក្នុងចំណោមគណបក្សចូលរួមការបោះឆ្នោតចំនួន២គណបក្ស ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។

គួរកត់សម្គាល់ថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំកោះធំខ រួមមាន៖ ធ្វើផ្លូវបេតុងបាន៥កន្លែង ប្រវែង ១,៨៩៩ម៉ែត្រ ក្នុងនោះ រួមមានភូមិសំប៉ាន និងភូមិព្រែកតាកែរ ប្រវែង ៥០០ម៉ែត្រ នៅភូមិព្រែកតាកេរ និងភូមិព្រែកសំរោងប្រវែង ១៣២ ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាកេរមួយកន្លែង ប្រវែង ១១០ម៉ែត្រ នៅភូមិ ស្វាយតាមេឃ និងភូមិព្រែកសំរោង ១កន្លែង មានប្រវែង ៣០០ម៉ែត្រ និងសាងសង់ស្ពានបេតុង មួយខ្សែប្រវែង ១០ម៉ែត្រ៕

Video Player

00:12
00:42

Video Player

00:00
00:41

                        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.