ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

លោក គង់ វិបុល បន្តចុះសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា តាមមណ្ឌលសកម្មភាពបក្សក្នុងឃុំនានា ចំណុះឲ្យស្រុកល្វាឯម ខេត្តកណ្តាល

លោក គង់ វិបុល បន្តចុះសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា តាមមណ្ឌលសកម្មភាពបក្សក្នុងឃុំនានា ចំណុះឲ្យស្រុកល្វាឯម ខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ តាងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ លោក គង់ វិបុល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកល្វាឯម បានចុះជួបសំណេះសំណាល តាមមណ្ឌលសកម្មភាពទាំងនៅតាមភូមិនានា ក្នុងឃុំ៤រួមមាន៖ ឃុំបារុង, ព្រែករៃ, ភូមិធំ និងព្រែកក្មេង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក គង់ វិបុល បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាពស្ថេរភាព និងការរីកចម្រើន មកដល់សព្វថ្ងៃ។

លោក គង់ វិបុល បានបន្តថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និងបានកសាងប្រទេសជាតិឡើងវិញ ពីបាតដៃទទេ បានធ្វើឲ្យប្រទេសជាតិ មានការរីកចំរើន និងមានសុខសន្តិភាព ស្ថេរភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានគូសបញ្ជាក់ថា បើគ្មានសុខសន្តិភាពទេ ប្រទេសជាតិ ក៏គ្មានការរីកចម្រើន និងគ្មានការកសាងដូចសព្វថ្ងៃនេះដែរ ហើយប្រជាពលរដ្ឋរស់ក្នុងសភាពភ័យខ្លាច មិនអាចដើរហើរធ្វើការរកស៊ី បានដូចសព្វថ្ងៃនេះឡើយ។

លោក គង់ វិបុល បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជារបស់យើង ប្រកាន់យកនូវរបបប្រជាធិបតេយ្យពហុបក្ស ក្រោមប៉ាវវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ទាំងនេះក៏ដោយសារក៏ដោយសារ នយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យសង្គ្រាមផ្ទៃក្នុងត្រូវបានបញ្ចប់ និងទទួលបានមកវិញ នូវសុខសន្តិភាព សិទ្ឋសេរីភាព ប្រជាធិបតេយ្យ។

ជាមួយគ្នានេះ លោក គង់ វិបុល ក៏បានលើកឡើងអំពីតម្លៃសន្ដិភាព បើសិនជាគ្មានសន្ដិភាពទេ គឺមិនមែនការអភិវឌ្ឍន៍ ហើយក៏គ្មានជួបជុំគ្នាផងដែរ។ តួរយ៉ាងដូចប្រទេសអ៊ុយក្រែន ដែលជាប្រទេសធ្លាប់តែរុងរឿង ឥឡូវនេះ បានប្រែក្លាយទៅជាប្រទេសមួយ ដែលខ្ទេចខ្ទាំដោយសារតែសង្គ្រាម ដូច្នេះសន្ដិភាព គឺជារឿងសំខាន់ ដែលយើងត្រូវចូលរួមការពារទាំងអស់គ្នា។

លោក គង់ វិបុល បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោក គង់ វិបុល បានយកឱកាសនោះ ថ្លែងអំណរគុណដល់សមាជិក-សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជារហូតមក។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ លោក គង់ វិបុល ក៏បានអញ្ជើញចុះជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមមណ្ឌលសកម្មភាពបក្ស បានចំនួន១០ឃុំ នៃស្រុកល្វាឯម ខេត្តកណ្តាលរួមមាន ឃុំអរិយក្សត្រ សារិកាកែវ ពាមឧកញ៉ាអុង កោះរះ ថ្មគរ ទឹកឃ្លាំង បឹងគ្រំ ល្វាសរ កោះកែវ និងសំបួរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.