ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសកម្មជនរបស់គណបក្សភ្លើងទៀន និងគណបក្សដទៃទៀត ចំនួន ១៧៤៣នាក់ នៅស្រុកបាទី ខេត្តតាកែវ លាឈប់ពីគណបក្សខ្លួនមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសកម្មជនរបស់គណបក្សភ្លើងទៀន និងគណបក្សដទៃទៀត ចំនួន ១៧៤៣នាក់ នៅស្រុកបាទី ខេត្តតាកែវ លាឈប់ពីគណបក្សខ្លួនមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(តាកែវ)៖ នៅស្រុកបាទី បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងភ្នាក់ងាររបស់គណបក្សភ្លើងទៀនចំនួន ២៣នាក់ នៅតាមឃុំមួយចំនួន បានសម្រេចចិត្តដាក់ពាក្យលាលែងពីបេក្ខជនឈរឈ្មោះ និងបានសុំលាលែងពីសមាជិកគណបក្ស។ មិនតែប៉ុណ្ណោះ ក៏មានសកម្មជននិងសមាជិករបស់គណបក្សភ្លើងទៀន និងគណបក្សដទៃទៀតសរុប ១៧២០នាក់ បានសម្រេចចិត្តលាលែងពីសមាជិកគណបក្សរបស់ខ្លួនដើម្បីមកចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាផងដែរ។

ការលាឈប់នេះ គឺដោយសារថ្នាក់ដឹកនាំរបស់គណបក្ស ពុំមានសមត្ថភាព ពុំបានសម្រេចកិច្ចការអ្វីបានជាដុំកំភួនឡើយ។ ចំពោះគណបក្សភ្លើងទៀនវិញ សមាជិកដែលបានចាកចេញយល់ស្របគ្នាថាគណបក្សនេះ តែងតែដើរសន្យាខ្យល់ តែធាតុពិតគណបក្សនេះគឺគ្មានគោលនយោបាយអ្វីដែលច្បាស់លាស់ទាល់តែសោះក្នុងការដោះស្រាយជូនប្រជាជនឡើយ។ ចំណែកឯ ថ្នាក់ដឹកនាំគឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួករបស់ខ្លួន ដោយរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ផ្លាស់ប្តូរលេខរៀងបេក្ខជនតាមតែអំពើចិត្ត និងមិនព្រមស្តាប់ការផ្តល់យោបល់ពីថ្នាក់ក្រោមឡើយ។

លោក ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិកាថ្មីទាំងអស់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញយ៉ាងច្បាស់អំពីភាពខ្លាំងរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សតែងតែយកចិត្តទុកដាក់ និងគិតពីផលប្រយោជន៍ជាតិ ហ៊ានប្តូរជីវិតដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជាឲ្យរស់នៅសុខសាន្ត។ ជាពិសេស ក្នុងស្ថានភាពកូវីដ-១៩ ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ពួកយើងទាំងអស់គ្នាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាន់ពេលវេលា ដែលបានសង្គ្រោះជីវិតរបស់ប្រជាជនរួចពីជំងឺកាចសាហាវទាន់ពេលវាលា និងមានប្រសិទ្ធភាព។

លោកជឿជាក់យ៉ាងមុតមាំថា សមាជិក សមាជិកាថ្មី នឹងចូលរួមធ្វើសកម្មភាពដ៏ខ្លាំងក្លានៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបកាន់តែច្បាស់ពីស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងកិច្ចការកសាងកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.