ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន ព្រមទាំងជំរុញបន្តផ្សព្វផ្សាយពាក្យ «អរគុណសន្តិភាព» ឱ្យបានទូលំទូលាយ

អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន ព្រមទាំងជំរុញបន្តផ្សព្វផ្សាយពាក្យ «អរគុណសន្តិភាព» ឱ្យបានទូលំទូលាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំ និងបានជំរុញដល់អ្នកសារព័ត៌មានទាំងអស់សូមបន្តផ្សព្វផ្សាយពាក្យ «អរគុណសន្តិភាព» ឱ្យបានទូលំទូលាយ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលបានខិតខំចុះយកព័ត៌មាន ផលិត ផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានា ជាពិសេសទាំងមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តត្បូងឃ្មុំ បានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំ កិច្ចខិតខំប្រឹងប្រែង ការអភិវឌ្ឍក្នុងមូលដ្ឋានការកសាងនូវសមិទ្ធផលនានាដែលខេត្តត្បូងឃ្មុំ សម្រេចបានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្ពុជាអស់រយៈកាលប្រមាណ៦០០ឆ្នាំកន្លងមក មិនមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨មក រយៈកាល២៤ឆ្នាំ កម្ពុជា គឺមានសុខសន្តិភាពពេញលេញទូទាំងប្រទេស មានការឯកភាពជាតិខ្មែរតែមួយ មានព្រះមហាក្សត្រតែ១ រាជរដ្ឋាភិបាលតែ១ មានរដ្ឋធម្មនុញ្ញជាច្បាប់គោលសម្រាប់ជាតិ មានការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍលើគ្រប់វិស័យ និងកំពុងបន្តល្បឿន ដើម្បីសម្រេចនូវគោលដៅក្លាយជាប្រទេសអ្នកមាន នាឆ្នាំ២០៥០ ខាងមុខផងដែរ។

ទន្នឹមនឹងនេះដែរ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា យើងត្រូវចង់ចាំ «ពាក្យគុណសន្តិភាព» នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើបមានការអភិវឌ្ឍរីកចម្រើន មានស្ថិរភាពក្នុងប្រទេស ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ដត្រាណ ក្នុងនោះវិស័យសារព័ត៌មាន ក៏មានភាពពេញលេញ អ្នកសារព័ត៍មានមានសិទ្ធសេរីភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជន។

ហេតុដូច្នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរ និងជំរុញដល់អ្នកសារព័ត៌មានទាំងអស់សូមបន្តផ្សព្វផ្សាយពាក្យ «អរគុណសន្តិភាព» នេះឱ្យបានទូលំទូលាយ ជ្រាបដល់ក្រអៅបេះដូងពលរដ្ឋគ្រប់រូប ជាពិសេសផ្សព្វផ្សាយនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសរាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ គ្រប់ទិសទី គ្រប់តំបន់ គ្រប់មូលដ្ឋាន បង្ហាញប្រាប់នូវគោលនយោបាយដ៏ល្អយ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ មានការសម្រេចចិត្តឲ្យបានត្រឹមត្រូវ បោះឆ្នោតជូនអ្នកដែលនៅកៀក គិតគូរសុខទុក្ខគ្រប់ពេល គ្រប់កាលៈទេសៈ នោះគឺគាំទ្រសម្តេចតេជោ ហ៊ុន សែន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ចៀសវាងនូវក្រុមអគតិមួយចំនួន ធ្វើប្រជាភិថុត បោកប្រាស់ បន្លំ កុហក ក្លែងព័ត៌មាន បង្កាច់បង្ខូច រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីប្រយោជន៍បម្រើនយោបាយសម្រាប់គណបក្សរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្ត្រីមន្ទីរព័ត៌មានខេត្ត និងក្រុមអ្នកសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលតែងតែជួបសំណេះសំណាល លើកទឹកចិត្ត ផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសយកចិត្តទុកដាក់ និងផ្ដល់អនុសាសន៍ល្អៗ ព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួន និងសម្ភារមួយចំនួនបម្រើឱ្យវិស័យព័ត៌មានផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.